ជីវិតកម្សាន្ដ
ឆាយ វីរៈយុទ្ធ ទទួលបានការសរសើរនិងបង្អាប់ ក្រោយយកបទ ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ មកច្រៀង
ថ្មីៗនេះគ្រាន់តែតារាចម្រៀងមានមនោសញ្ចេតនាទឹកដមផ្អែមពីរោះលោក ឆាយ វីរៈយុទ្ធ បានលើកយកបទចម្រៀងចាស់របស់ខ្លួនមានចំណងជើងថា ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ ច្រៀងឡើងវិញនៅក្នុងកម្មវិធីប្រគំតន្ត្រីស្រាបៀមួយនោះ គឺទទួលបានការចាប់អារម្មណ៍ពីមហាជនទាំងការសរសើរនិងបង្អាប់។
លោក ឆាយ វីរៈយុទ្ធ ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងដ៏ល្បីមួយរូប ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនពិសេសតាមរយៈការច្រៀងបទបែបមនោសញ្ចេតនាដោយសារតែទឹកដមសំឡេងរបស់លោកពីរោះផ្អែមល្ហែមច្រៀងម្ដងៗពោរពេញដោយការបង្កប់អត្ថន័យខ្ពស់ ធ្វើឲ្យមហាស្តាប់ហើយស្លុងអារម្មណ៍គ្រប់គ្នា។
ដោយឡែកបើចាប់អារម្មណ៍គ្រាដែលលោក ឆាយ វីរៈយុទ្ធ បានលើកយកបទចាស់របស់ខ្លួនមានចំណងជើងថា ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ មកច្រៀងឡើងវិញ នៅក្នុងកម្មវិធីប្រគំតន្ត្រីស្រាបៀមួយកាលពីថ្មីនោះ គឺក្រៅពីមានការគាំទ្រនិងបង្ហាញពីការពេញចិត្តយ៉ាងច្រើន ក៏មានការបញ្ចេញជាមតិទាំងសរសើរផង និងបែបបង្អាប់ផង នៅតាមបណ្តាញសង្គមហ្វេប៊ុកដោយហេតុថា បទនេះប្រើតុងខ្ពស់ពេក ទើបធ្វើឲ្យលោកឡើងតុងមិនរួច តែអ្នកគាំទ្រនៅតែសរសើររូបលោកដដែល។
តាមការកត់សម្គាល់ភាគច្រើន គេឃើញមានមតិសរសើរនិងបង្ហាញពីទឹកចិត្តគាំទ្រសម្រាប់លោក ឆាយ វីរៈយុទ្ធ បែបនេះថា idol ច្រៀងពីរោះណាស់, ស្រលាញ់បទនឹងខ្លាំងៗ, យកតុងខ្ពស់ពេកឡើង លើលែងរួច, សុំសរសើរគាត់ត្រង់ឡើងឆាកភាគច្រើន គឺច្រៀងផ្ទាល់ហ្មង, អាយដលច្រៀងបទអីក៏ពីរោះដែរ, បទនឹងកម្សត់ណាស់អាយដល។ ចំណែកខ្លះទៀតនិយាយបែបសរសើរផងនិងបង្អាប់ផងដែរថា តឹងជាងឡានជាប់ភក់ទៀតសំឡេងនិយាយមិនអួត បើទៅប្រឡងឥឡូវវិញជាប់តាមឡានមកផ្ទះវិញហើយបងអើយ, មើលឲ្យហើយ អាយដលខ្ញុំមិនមែនស៊េរីចាក់ទេ, និយាយទៅបទបងយុទ្ធខ្ញុំស្រលាញ់ទាំងអស់ ព្រោះបទគាត់នីមួយៗមានន័យខ្លាំងណាស់, កាច់តុងពេកចង់មិនស្រួលខ្លួនឯង, តឹងណាស់បងយុទ្ធអើយ, ច្រៀងពីរោះណាស់បង, នៅតែពីរោះអាយដល, លើកនេះសក់ស្អាត,មកពីយើងក្រ ទើបគេជ្រើសអ្នកមាន។
សូមសូមបញ្ជាក់ថា បទទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ ចេញMVជាផ្លូវការកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដោយគិតមកទល់នឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ គឺមានអ្នកទស្សនារហូតដល់១៩,៨៧៨,៣៤០ដង ជាមួយនឹងការចុចមេដៃជិត៨ម៉ឺននាក់ការបញ្ចេញមតិ ជាង១ពាន់នាក់៕
សូមទស្សនាវីដេអូ
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ គឹម លីហ្សា អួតថា អ្នកលក់អនឡាញស្រែកតែមួយថ្ងៃ បានលុយច្រើនជាងអ្នកធ្វើការមួយខែ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ