ជីវិតកម្សាន្ដ
“Big Mouth” ក្លាយជាភាពយន្តកូរ៉េ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មាន
ខ្សែភាពយន្តភាគ “Big Mouth” បានក្លាយជារឿងដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត ជាមួយនឹងការឆ្លើយតបជាវិជ្ជមានពីការវាយតម្លៃ រួមទាំងការគាំទ្រដ៏ច្រើនលើសលប់ នៅក្នុងពិភពអ៉ិនធើណេត។

ជាមួយគ្នានេះដែរ ការចាក់ផ្សាយរឿងភាគនេះបានចាក់ផ្សាយដល់វគ្គចុងក្រោយ ដែលជាភាគទី១៦ នៅយប់ថ្ងៃទី ១៧ ខែកញ្ញា លើកញ្ចក់ទូរទស្សន៍ MBC ខណៈវាទទួលបានអត្រាវាយតម្លៃទូទាំងប្រទេសជាមធ្យម ១៣.៧ភាគរយ ដែលជាចំនួន Rating ខ្ពស់បំផុត ចាប់តាំងពីរឿងភាគនេះបានចាក់ផ្សាយ។

ទន្ទឹមនោះ សាច់រឿងនេះបានភ្ជាប់មកជាមួយនឹងការសន្និដ្ឋាន ដែលអ្នកទស្សនាជាច្រើនមិននឹកស្មានដល់ និងពិបាកទាយថា នឹងទៅជាយ៉ាងណា។ ជាពិសេសរឿង BigMouth ក៏បានជំរុញឲ្យមានការវាយតម្លៃចម្រុះ ដោយភ្ជាប់ជាមួយ hashtag ដូចៗគ្នាថា #BigMouth16 នៅភាគបញ្ចប់។ ភ្លាមៗនោះ វាបានឡើងដល់និន្នាការលេខ ១ ទូទាំងពិភពលោកផងដែរ។



គួររំលឹកថា ខ្សែភាពយន្តកូរ៉េ “Big Mouth” ចូលរួមសម្ដែងដោយ Lee Jong Suk និង Yoona សមាជិកក្រុម SNSD។ យ៉ាងណាមិញ សាច់រឿងនេះបានឆក់ទាញអារម្មណ៍អ្នកទស្សនា ឲ្យជក់ចិត្តតាំងពីភាគ១ និងចង់ដឹងថា អ្នកណាជា Big Mouth ពិតប្រាកដ រហូតដល់ភាគបញ្ចប់ទើបលេចចេញតួ Big Mouth។ អ្វីដែលធ្វើឲ្យទស្សនិកជនហាក់មិនអស់ចិត្ត នោះគឺការលះបង់របស់ភរិយា នាងត្រូវប្រឈមមុខទុក្ខលំបាក ការពារគ្រួសារ និងស្ដារកេរ្តិ៍ឈ្មោះស្វាមីឡើងវិញ រហូតដល់ថ្ងៃបាត់បងជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផល ៥ យ៉ាង មិនគួររំលងរឿងភាគកូរ៉េ “Big Mouth” កំពុងល្បីល្បាញខ្លាំង
ចុចអាន៖អ្នកគាំទ្រសរសើរតារាសម្ដែងកូរ៉េ ១០ រូប ដើរតួជាអ្នកនយោបាយក្នុងភាពយន្តដូចពិតៗ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់