ជីវិតកម្សាន្ដ
BLACKPINK នឹងឡើងសម្ដែងបទថ្មីទើបចេញក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញរបស់ អាមេរិក
បើយោងតាមផលិតកម្ម YG Entertainment បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុម BLACKPINK នឹងឡើងសម្ដែងបទចម្រៀង ‘Shut Down’ ក្នុងកម្មវិធី “Jimmy Kimmel Live!” របស់ទូរទស្សន៍អាមេរិក ABC នៅថ្ងៃអង្គារនេះ ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ពួកគេ ។

ក្នុងនោះផងដែរ វានឹងក្លាយជាការបង្ហាញខ្លួនលើក ២ របស់ BLACKPINK ក្នុងកម្មវិធីជជែកកម្សាន្តពេលរាត្រីដ៏ពេញនិយមរបស់អាមេរិក ក្រោយខកខានរយៈពេល ២ ឆ្នាំ ចាប់តាំងពីក្រុមតារាចម្រៀងនារីដ៏មានប្រជាប្រិយភាពមួយនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២០ សម្រាប់ការផ្សព្វផ្សាយអាល់ប៊ុមដំបូងរបស់ខ្លួនដែលមានឈ្មោះថា “The Album” ។
ទន្ទឹមនោះ BLACKPINK ក៏នឹងបង្ហាញមុខក្នុងកម្មវិធីផ្សេងៗរបស់អាមេរិកផងដែរ ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “Born Pink” ដែលជាប់នៅលើតារាង Billboard Hot 100 និងឈរនៅលើកំពូលតារាង Top Albums របស់ iTunes ។

ជាពិសេសបទចម្រៀងមួយនេះបានជាប់អាល់ប៊ុមកំពូលរបស់ Apple Music ក៏ដូចជាក្លាយជាបទចម្រៀងប្រចាំថ្ងៃដ៏ល្បីល្បាញរបស់ Spotify រយៈពេល ២ ថ្ងៃជាប់គ្នា ចាប់តាំងពីពេលបទចម្រៀងនេះត្រូវបានចាក់ផ្សាយតាមវិទ្យុនៅឯអាមេរិក ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖MV ថ្មី “Shut Down” របស់ BLACKPINK ផលិតយ៉ាងសម្រិតសម្រាំង និងបង្កប់លក្ខណៈពិសេសៗ
ចុចអាន៖ប៉ោមខ្មៅដែល Lisa កាន់ក្នុងបទ “Pink Venom” គឺជាផ្លែពិត ឯតម្លៃថ្លៃមិនធម្មតា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ