ជីវិតកម្សាន្ដ
សុខ ពិសី ចេញមកនិយាយចំៗ រឿងមនុស្សប្រុសស្រលាញ់រកតែស្រីស្អាត
សុខ ពិសី តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ បានចេញមកប្រលះចំៗ រឿងមនុស្សប្រុសស្រលាញ់រកតែស្រីស្អាតយកមកធ្វើជាគូអនាគត ប៉ុន្តែមិនបានមើលចិត្ត និងបេះដូង។

កញ្ញា សុខ ពិសី បច្ចុប្បន្នត្រូវបានគេចាត់ទុកថា នាងកំពូលតារាចម្រៀងសំនៀងផ្អែម ដែលរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពចេះថមថយ។ ដោយសារហេតុផលនេះហើយ ទើបបានអ្នកគាំទ្រយល់ឃើញថា នេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញា សុខ ពិសី បន្ថែមទៀតទាំងរូបសម្ផស្ស អាជីពសិល្បៈ និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន។ លើសពីនេះ ពិសី ក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រ និងមានទីផ្សារចម្រៀងខ្លាំងមិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ ខណៈរូបសម្ផស្ស សុខ ពិសី គឺរក្សាបានភាពស្រស់ស្អាត និងមានរាងតូចច្រឡឹងគួរឲ្យស្រលាញ់។

ទន្ទឹមគ្នាដែលតារាចម្រៀង សុខ ពិសី បាននិងកំពុងជោគលើវិថីសិល្បៈ និងមុខជំនួញនេះដែរ តារាស្រីរូបនេះ ជារឿយៗ គឺគេឃើញនាងតែចេញសារដាស់តឿនចំពោះអ្នកគាំទ្រដូចគ្នា។ ជាក់ស្តែងពេលនេះ សុខ ពិសី បានចេញខ្លឹមសារថ្មីហាក់មានចេតនាបំផុសអ្នកនៅជុំវិញខ្លួន ដោយផ្តោតសំខាន់លើបុរសៗដែលតែប្រាថ្នានារីៗស្រស់ស្អាតធ្វើប្រពន្ធ។

កញ្ញា សុខ ពិសី បានរៀបរាប់ថា អ្នកតែងតែប្រាថ្នាមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាតមកធ្វើជាគូអនាគត ប៉ុន្តែពេលដែលនាងលែងស្អាត អ្នកក៏ចាប់ផ្ដើមប្រែប្រួលចិត្ត ត្រូវចាំថាសម្រស់មិនអមតៈនោះទេ អ្វីដែលអមតៈ គឺចិត្ត និងបេះដូងស្មោះត្រង់របស់នាងថែនាងឲ្យបានល្អ ព្រោះនាងមិនចេះតែផ្ដល់ឱកាសឲ្យអ្នកចូលមកបំផ្លាញចិត្តនាងច្រើនដងនោះទេ។

សូមជម្រាបដែរថា តារាចម្រៀងស្រីលំដាប់កំពូលរបស់សាន់ដេ កញ្ញា សុខ ពិសី ត្រូវបានគេចាត់ទុកថា នាងជារាជិនីសម្រស់ ខណៈឈានចូលដល់ដើមឆ្នាំ ២០២២ ភ្លាម សុខ ពិសី កាន់តែត្រូវប៉ាន់លើទីចម្រៀងការផ្សព្វផ្សាយស្ពតធំៗ និងមុខជំនួញផ្ទាល់ខ្លួនជាដើម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ