Connect with us

ជីវិតកម្សាន្ដ

អ្នកលេងអ៊ីនធឺណិតចិន ហាម Carina Lau មិនឱ្យចូលស្រុក ក្រោយនាងបង្ហោះសាររំលែកទុក្ខម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២

បានផុស

នៅ

តារាសម្ដែងជើងចាស់ Carina Lau ក្លាយជាតារាហុងកុងម្នាក់ ដែលត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតចិនរិះគន់យ៉ាងចាស់ដៃ ក្រោយពេលនាងលើកសរសើរម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) ក៏ដូចជាចូលរួមរំលែកទុក្ខនៃការយាងចូលទិវង្គតរបស់ក្សត្រីអង្គនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ សោយទិវង្គតក្នុងព្រះជន្ម ៩៦ព្រះវស្សា កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ តារាស្រី Carina Lau បានបង្ហោះសារមួយនៅលើគណនី Instagram របស់នាង ដោយនាងបានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ក្សត្រីនៃចក្រភពអង់គ្លេស។

តារាវ័យ ៥៦ឆ្នាំរូបនេះបានសរសេរថា “ថ្វាយចំពោះម្ចាស់ក្សត្រី អេលីហ្សាប៊ែត! ទ្រង់ជាស្ត្រី​ឆ្នើមមួយ​រូប​ ​ដែល​ជា​អធិបតី​ក្នុង​រជ្ជកាល​ដ៏​យូរ​អង្វែង និងធ្វើឱ្យទឹកដីទ្រង់មាន​ស្ថិរភាព ក៏ដូចជា​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស។ ការ​បាត់​បង់​ព្រះវត្តមានទ្រង់ ​គឺ​ជា​ការ​បាត់​បង់​ដែល​មិន​អាច​ជំនួស​បាន​ ក្នុងជំនាន់​របស់​យើង”។

ក្រោយបង្ហោះសាររួចភ្លាមៗ ស្រាប់តែមានមតិអវិជ្ជមានជាច្រើន បានខមមិនលើការបង្ហោះរបស់នាង ដូច្នេះនាងក៏ចូលទៅលុបភ្លាមៗដែរ។ លុះមកដល់ថ្ងៃទី ១៥ ខែកញ្ញា ពេល Carina Lau បង្ហោះសារផ្សេងនៅលើបណ្ដាញសង្គម Weibo​ អ្នកលេងអ៊ីនធឺណិត​​ជាច្រើន​នាំគ្នាចូលទៅខមមិនជេរស្ដីរូបនាងយ៉ាងខ្លាំង។

ពួកគេបានជំទាស់ចំពោះចែករំលែករបស់ Carina Lau នៅលើ Instagram ដោយសារបញ្ហាចម្រូងចម្រាសពីអតីតកាលរវាងចិន និងអង់គ្លេស។ មនុស្សមួយចំនួនបានលើកឡើងពីសង្គ្រាមអាភៀនលើកទី១ (១៨៣៩-១៨៤២) ដែលពេលនោះកោះហុងកុងត្រូវបានគ្រប់គ្រងដោយចក្រភពអង់គ្លេស ដូច្នេះហើយពួកគេហាក់នៅខឹងសម្បារ ទើបពួកគេប្រាប់ Carina Lau កុំឱ្យត្រឡប់ទៅប្រទេសចិនវិញ ក្រោយពេលនាងលើកសរសើររាជវង្សអង់គ្លេស។

ទោះយ៉ាងណា Carina Lau មិន​បាន​ឆ្លើយ​តប​នឹង​ប្រតិកម្ម​ទាំងនេះ​ទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ខ្សែភាពយន្ត “The Crown” ផ្ទុះល្បី ក្រោយម្ចាស់ក្សត្រី Elizabeth ទី២ សោយទិវង្គត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ វិនាទី មុន

ការបង្រ្កាបក្រុម​ឆបោក Call- Center​ កាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុ ២០%

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ពេជ សោភ័ន៖ វិធានការគន្លឹះក្នុងវិស័យអប់រំ ជាវិធានការថ្មីដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក យក់ ប៊ុនណា ថា សាលារៀនជាទីតាំងនៃវិជ្ជា រីឯ មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ស្លាប់​កង​កម្លាំង​អាកាស​ហ្វីលីពីន​២​នាក់ ក្រោយ​ធ្លាក់​យន្តហោះអំឡុង​ពេលធ្វើ​បេសកកម្ម

ព័ត៌មានជាតិ៣៤ នាទីutes មុន

ស្នងការរាជធានីភ្នំពេញ ៖ ក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្ស បានថមថយស្ទើរតែ ១០០ ភាគរយហើយ នៅឡើយក្មេងទំនើងចេញមកពីតាមភូមិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

Sokha Hotels

ព័ត៌មានពេញនិយម