ជីវិតកម្សាន្ដ
ជ្រះថ្លាពេក ព្រះចៅអធិការនិពន្ធបទ “ផ្លូវទៅវត្តអង្គប្រិយ៍” ថត MV ផ្ញើជូនពុទ្ធបរិស័ទជិតឆ្ងាយស្ដាប់កម្សាន្តខែភ្ជុំ
ប្ដូរពីបទដើម ផ្លូវណាទៅផ្ទះម៉ែក្មេក មកជាទំនុកច្រៀងថ្មី “ផ្លូវទៅវត្តអង្គប្រីយ៍” ជាស្នាដៃនិពន្ធដោយព្រះតេជគុណ សច្ចភាណកោ សែម សុភា ជាព្រះចៅអធិការវត្តធម្មនិមិត្តអង្គប្រិយ៍ នៅខេត្តតាកែវ។

ព្រះតេជគុណ សែម សុភា មានសង្ឃដីកាថា៖ “បទចម្រៀង MV ដែលអាត្មាផ្ដួចផ្ដើមនិពន្ធ និងសហការផលិតនេះ ធ្វើឡើងក្នុងគោលបំណង ជំរុញឱ្យពុទ្ធបរិស័ទ ញាតិមិត្តព្រះធម៌ពីទីជិតឆ្ងាយ ជាពិសេសក្មួយៗយុវវ័យ បានស្គាល់វត្តអង្គប្រិយ៍កាន់តែច្រើន នាអំឡុងរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ”។



ព្រះតេជគុណ មានសង្ឃដីកាបន្ថែមថា ក្រៅពីចង់បំផុសពីទីតាំងវត្តអង្គប្រីយ៍ហើយនោះ ចម្រៀងមួយបទនេះ ក៏ចង់ផ្ញើជូនញាតិញោមក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក៏ដូចជាញាតិញោមពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស បានកម្សាន្តអារម្មណ៍ នារដូវបុណ្យភ្ជុំនេះផងដែរ។


MV “ផ្លូវទៅវត្តអង្គប្រីយ៍” សម្ដែង និងច្រៀង ដោយ យុវតី ភេម ស្រីនាថ ក្រុមការងារយុវជនមួយក្រុម ដែលឆ្លុះបញ្ចាំងពីទីតាំងវត្តអង្គប្រីយ៍ផ្ទាល់។ វត្តធម្មនិម្មិតអង្គប្រីយ៍ ហៅវត្តអង្គប្រីយ៍ មានទីតាំងស្ថិតនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន ទីអារាមមួយនេះ កំពុងទទួលការចាប់អារម្មណ៍ និងជាទីជ្រះថ្លាយ៉ាងខ្លាំង ពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញមកធ្វើបុណ្យ៕
សូមទស្សនាវីដអូ៖

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង