ជីវិតកម្សាន្ដ
ហ៊ុយ យ៉ាឡេង ជួបរឿងរីករាយនិងកើតទុក្ខព្រមគ្នានៅបំណាច់ឆ្នាំ២០២០
ស្ទើរតែមិនគួរឲ្យជឿសម្រាប់មហាជនព្រមទាំងផលិតករភាពយន្តល្បីឈ្មោះរបស់ខ្មែរ លោក ហ៊ុយ យ៉ាឡេង ស្របពេលចូលមកដល់បំណាច់ឆ្នាំចាស់២០២០ចូលឆ្នាំ២០២១ឆាប់ៗខាងមុខនេះ គឺលោកស្រាប់តែកើតមាននូវរឿងរ៉ាវហួសចិត្តផ្ទួនៗគ្នា២ ដែលករណីទី១ជារឿងគួរឲ្យរំភើបនិងរីករាយ។ដោយឡែកករណីទី២គឺជារឿងសោកសៅសម្រាប់លោកនិងក្រុមគ្រួសារ។

ចំពោះរឿងហេតុទាំងពីរនេះ មិនត្រឹមតែធ្វើឲ្យសាមីខ្លួនលោក ហ៊ុយ យ៉ាឡេង សម្តែងអារម្មណ៍ហួស ចិត្តស្ទើរនឹកស្មានមិនដល់នោះទេ ពោលគឺសូម្បីតែអ្នកគាំទ្រលោកជាច្រើនក៏បានយល់ឃើញដូចគ្នានឹងថែមទាំងអាណិតដល់ផលិតករភាពយន្តរូបនេះផងដែរ។ បើតាមការឲ្យដឹងពីលោក ហ៊ុយ យ៉ាងឡេង សម្រាប់រឿងរ៉ាវទាំងពីរដែលធ្វើឲ្យលោកសប្បាយចិត្តផងនិងកើតទុក្ខផងនោះ គឺដំបូងឡើយខ្លួនទទួលបានដំណឹងដ៏រីករាយ ព្រោះភាពយន្តរបស់លោកគឺរឿង ដើម្បីកូន ត្រូវបានជ្រើសរើសជាតំណាងកម្ពុជា យកទៅចូលរួមប្រកួតពានរង្វាន់ភាពយន្តអន្តរជាតិ។ ប៉ុន្តែក្រោយមកទៀតអ្វីដែលកំពុងតែត្រៀមខ្លួននិងរីករាយនេះ បែរជាធ្វើឲ្យអារម្មណ៍របស់លោកមិនសប្បាយចិត្តទៅវិញ ពោលគឺបន្ទាប់ពីទទួលបានដំណឹងនៃការទទួលមរណភាពជីតារបស់ខ្លួនយ៉ាងសោកសៅបំផុត។

លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ថា ជិតឆ្លងចូលឆ្នាំ២០២១ ដំណឹងរីករាយក៏មកដល់ ពោលគឺភាពយន្តរឿ ដើម្បីកូន(Fathers)របស់ខ្ញុំ បានទទួលជ្រើសយកជាតំណាងកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ភាពយន្តអន្តរជាតិ TheAcademy តែទន្ទឹមនឹងនោះក្តីទុក្ខក៏តាមមកជាមួយ គឺលោកតាខ្ញុំក៏ទទួលមរណៈភាពផងដែរ។

ជាមួយគ្នានេះលោក ហ៊ុយ យ៉ាឡេង បាននិយាយបន្ថែមទៀតថា ឱឆ្នាំ២០២០អើយខ្ញុំខ្លាចអ្នកហើយហើយសុំអ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរឡើងនៅឆ្នាំ២០២១។ ទន្ទឹមគ្នានៃការលើកឡើងរបស់លោក ហ៊ុយ យ៉ាឡេង ខាងលើនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំ បង្ហាញការលើកទឹកចិត្ត ហើយជូនពរឲ្យលោក ហ៊ុយ យ៉ាឡេង ជោកជ័យក្នុងការចូលរួមប្រកួតពានរង្វាន់ភាពយន្តអន្តរជាតិនាពេលខាងនេះ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់