ជីវិតកម្សាន្ដ
Jennie រងការរិះគន់ចំពោះម៉ូដសក់ក្នុងយុទ្ធនាការផ្សព្វផ្សាយម៉ាកទឹកអប់របស់ខ្លួន
អ្នកនិយមលេងអ៊ីនធឺណិតបានប្រតិកម្មទៅលើម៉ូដសក់ក្រងរបស់ Jennie សមាជិកក្រុម BLACKPINK ក្នុងយុទ្ធនាការផ្សព្វផ្សាយសម្រាប់ម៉ាកទឹកអប់ ‘TAMBURINS’ ធ្វើឲ្យប៉ះផលដល់វប្បធម៌ជនជាតិអាហ្វ្រិក ។

បន្ទាប់ពីការចេញផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកទឹកអប់ ‘TAMBURINS’, គេសង្គេតឃើញថា Jennie ស្លៀករ៉ូបពណ៌ខៀវភ្លឺដែលមើលឃើញដល់ឈុតខាងក្នុង ជាពិសេសគឺម៉ូដសក់ក្រងរបស់នាងតែម្ដង ។
អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានយល់ឃើញថា សក់ក្រងរបស់ Jennie ជាទម្រង់មួយនៃវប្បធម៌មួយរបស់ជនជាតិអាហ្វ្រិក ប៉ុន្តែអ្នកផ្សេងទៀតបានលើកឡើងថា ម៉ូដសក់នេះប៉ះផលវប្បធម៌ជនជាតិអាហ្វ្រិក ក៏ដូចជាមិនឲ្យតម្លៃជនជាតិស្បែកខ្មៅ ។

គួររំឭកថា នេះមិនមែនជាលើកទីមួយទេដែល Jennie រងការរិះគន់ចំពោះម៉ូដសក់របស់នាង ខណៈកាលពីពេលកន្លងទៅ តារាចម្រៀងស្រីក្រុម BLACKPINK រូបនេះធ្លាប់ទទួលបានការរិះគន់បែបនេះម្តងរួចទៅហើយ នៅក្នុងឈុតខ្លីៗរបស់រឿង “The Idol” ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖ពិធីករក្នុងកម្មវិធីដែល BLACKPINK ឡើងសម្ដែងបទ “Shut Down” រងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ
ចុចអាន៖ធ្លាយឃ្លិប Jennie ឱបក V និងរាំសប្បាយ ក្នុងកម្មពិធីសម្ពោធអាល់ប៊ុម “Born Pink”

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ