ជីវិតកម្សាន្ដ
បញ្ហាចម្រូងចម្រាសរវាងស្ថាបនិក Miss Grand និងបវរកញ្ញា Engfa ឈានដល់ទីបញ្ចប់
ក្រោយពីផ្ទុះរឿងចម្រូងចម្រាសជាមួយគ្នា រវាងស្ថាបនិក Miss Grand នឹងបវរកញ្ញា Engfa ដែលជាម្ចាស់មកុដ Miss Grand Thailand 2022 ថ្ងៃនេះបញ្ហាទាំងអស់បានឈានដល់ទីបញ្ចប់ ដោយពួកគេបានជួបសម្រុះសម្រួលគ្នានៅការិយាល័យ Miss Grand ផ្ទាល់តែម្ដង។

ប៉ុន្មានថ្ងៃមកនេះ សង្គមសិល្បៈបវរកញ្ញារបស់ថៃ បានបង្កភាពចម្រូងចម្រាសពេញបណ្ដាញសង្គម បន្ទាប់ពីបវរកញ្ញា Engfa បាត់ខ្លួនពីរថ្ងៃមិនចូលរួមហាត់សម ធ្វើឱ្យថៅកែធំ Miss Grand International លោក Nawat ខឹងសម្បារយ៉ាងខ្លាំង។

យ៉ាងណាមិញ មកទល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ភាគីទាំងសងខាងបានជួបគ្នានៅការិយាល័យ Miss Grand International ដើម្បីជជែកអំពីបញ្ហាដែលកើតឡើង ហើយតាមរយៈរូបថតដែលម្ចាស់មកុដ MGT 2022 បង្ហោះលើ IG របស់នាង បញ្ជាក់ថាគ្រប់បានបញ្ចប់ដោយរលូនហើយ។

Engfa បានបង្ហោះរូបមួយសន្លឹកជាមួយ លោក Nawat និងភ្ជាប់ជាមួយខេបសិនអរគុណ ព្រមទាំងសម្ដែងការសុំអភ័យទោសដល់ស្ថាបនិករូបនេះ ព្រមទាំងអ្នកគាំទ្ររបស់នាង។

បន្ទាប់ពីឃើញសារមួយនេះ អ្នកគាំទ្របានផ្ញើសារលើកទឹកចិត្តដល់ Engfa និងជូនពរនាងឱ្យបន្តតំណាងឱ្យប្រទេសថៃ ដើម្បីចូលរួមក្នុងការប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី នៅចុងខែតុលាខាងមុខ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ថាបនិក Miss Grand កំពុងក្ដៅក្រហាយជាមួយបវរកញ្ញា Engfa

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង