Connect with us

ជីវិតកម្សាន្ដ

មហាជនរិះគន់កប់មាត់ ក្រោយម្ដាយ Tangmo ព្រមទទួលសំណងជាង ៥ម៉ឺនដុល្លារពីជនសង្ស័យ

បានផុស

នៅ

សាធារណជនថៃប្រតិកម្មខ្លាំងៗទៅលើម្ដាយរបស់ Tangmo អ្នកស្រី Panida Sirayuthyothin ក្រោយពេលគាត់ព្រមទទួលសំណងជាង ៥ម៉ឺនដុល្លារពីជនសង្ស័យទាំង ៦នាក់ នៅក្នុងរឿងក្ដីស្លាប់របស់កូនស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ មនុស្សចំនួន ​៦​នាក់ ​ត្រូវបានចោទប្រកាន់ពីបទ​ជាប់​ពាក់ព័ន្ធនឹង​ករណីស្លាប់របស់ Tangmo ដែលធ្វើឱ្យពួកគេ​បាន​ចុះឡើង​ៗ​តុលាការ​មិន​ឈប់។​ លុះមកដល់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២​ មនុស្សទាំង ៦នាក់នោះ ​បាន​មក​កាន់​តុលាការ​ម្ដងទៀត ដោយមានវត្តមាន​ម្តាយ​របស់ Tangmo ដើម្បី​ចរចា​ប្រគល់​សំណង​ពាក់ព័ន្ធនឹងការ​ស្លា​ប់​របស់​នាង​។

បណ្ដាញ​សារព័ត៌មាន​របស់​ថៃ​ បានឱ្យ​ដឹង​ថា ​ម្តាយ​ Tangmo បាន​ព្រម​ទទួល​សំណង​ចំនួន ​២​លាន​បាត ​(ប្រហែល ​៥៣ ០០០​ដុល្លារអាមេរិក) នៅ​មុខ​តុលាការ​ ​​ពី​ជនសង្ស័យ​ទាំង ​៦​នាក់​។ លើសពីនេះ អ្នកស្រី Panida Sirayuthyothin នឹង​​ទទួលប្រាក់​ចំនួន ៣ម៉ឺន​បាត (ប្រហែល ៨០០ដុល្លារ​អាមេរិក) ​ក្នុង​មួយ​ខែ ក្នុង​រយៈពេល​ ២០​ឆ្នាំ​​។ មិនតែប៉ុណ្ណោះ Sand និង Gatick ដែលស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ ​ថែមទាំងប្រគល់​ក្រវិល​ពេជ្រ​មួយគូឱ្យគាត់ទៀតផង។

ក្រោយដឹងរឿងនេះ សាធារណជនរាប់សិបនាក់បាន​ពន្លះអ្នកស្រី Panida Sirayuthyothin ខ្លាំងៗថា គាត់ជាមនុស្សចង់បានតែ​ទ្រព្យ ដោយមិនគិតរកយុត្តិធម៌ឱ្យកូន ស្របពេលដែលអ្នកខ្លះទៀតថា គាត់ទំនង​មិនមែន​ជា​ម្ដាយបង្កើត​របស់ Tangmo នោះ​ទេ ទើបដាច់ចិត្តធ្វើបែបនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការស៊ើបអង្កេតរឿងក្ដី Tangmo ឈានដល់ទីបញ្ចប់ មនុស្ស ៦នាក់ត្រូវចោទប្រកាន់

ចុចអាន៖ បញ្ហាចម្រូងចម្រាសរវាងស្ថាប​និក Miss Grand និងបវរកញ្ញា Engfa ឈានដល់ទីបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម