Connect with us

ជីវិតកម្សាន្ដ

អ្នកនាង ខ្ញុង៖ បរាជ័យ បាត់បង់ បែកបាក់ ព្រាត់ប្រាសមិនមែនទើបកើតឡើងលើកទី១សម្រាប់ខ្ញុំទេ

បានផុស

នៅ

តារាកំប្លែងអ្នកនាង ខ្ញុង កាលពីរសៀលថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២២ គឺបានបង្ហោះសារបង្ហាញពីការឈឺចាប់ជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនជុំវិញរឿងរ៉ាវប្រេះឆាស្នេហ៍ជាមួយស្វាមីនាយ កៃដរ ។ ចំណែកឯនាយ កៃដរ ដែលជាស្វាមីក៏បានបង្ហោះសារដូចគ្នានៅលើគណនីហ្វេសប៊ុកខ្លួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការLiveបញ្ជាក់ពីតារាកំប្លែង ខ្ញុង បានរៀបរាប់ទាំងទឹកភ្នែកធ្វើការបកស្រាយថា រឿងហេតុទាំងនេះគឺកើតឡើងដោយសារតែបញ្ហាបន្តិចបន្តូចប៉ុណ្ណោះ ពោលគឺប្រហែលមកពីស្វាមីរបស់នាងចង់បែកទើបរឿងតូចសោះបង្កឲ្យក្លាយទៅជាបញ្ហាបែបនេះ។ អ្នកនាង ខ្ញុង បាននិយាយថា បញ្ហាបានកើតឡើងដោយសារតែគ្រាដែលស្វាមីនាយ កៃដរ ទៅលេងចំការហើយអ្នកនាងបានតេទូរស័ព្ទទៅជាច្រើនដងប៉ុន្តែស្វាមីមិនលើក និងថែមទាំងបិទហើយឆាតមកនិយាយពាក្យមិនល្អដាក់ខ្លួនទៀតផង។ អ្នកនាងបន្តថា ដោយសាររឿងហេតុនេះហើយទើបក្លាយទៅជាបញ្ហារកាំរកុសគ្នាដូច្នេះ។

ដោយឡែកបើចាប់អារម្មណ៍ទៅមើលនាយ កៃដរ ក៏បានបង្ហោះសារជាបន្តបន្ទាប់ដែរថា បង្កើតគ្រួសារមួយបើចែកមិនដាច់រវាងបងប្អូនទេ គឺមិនអស់ទំនាស់ឡើយ។ ដូចម្តេចដែលហៅថា រួមសុខរួមទុក្ខជាមួយប្តីប្រពន្ធ? មិនមែនជាមួយបងប្អូនទេ ,អ្វីដែលខំធ្វើគថ្លង់ និងអធ្យាស្រ័យគិតថា អាណិតលះបង់កាយចិត្តព្រោះស្រលាញ់ព្រោះចង់កែរប្រែតែពេលនេះខ្ញុំអស់​សមត្ថភាពហើយ,ខំសន្សំពេលវេលាដើម្បីរៀបប្រព័ន្ធរស់នៅក្នុងគ្រួសារអោយត្រឹមត្រូវ តែគួរស្តាយវាសនាបានកំណត់ថាគ្រួសារមួយនេះមិនអាចរៀបចំកើតទេ ព្រោះខ្ញុំអស់សមត្ថភាពហើយ។

នាយ កៃដរ បន្ថែមទៀតថា ភ្លើងកំពុងនឹងឆេះ មានពួកអាផេះចាក់សាំងអោយឆេះថែម។ ដើម្បីជោគជ័យរបស់ខ្លួនសុខចិត្តបំផ្លាញគេ។ ឈប់រកគ្រូធ្វើអំពើបំបែកខ្ញុំទៀតទៅនាំអស់លុយ ព្រោះពេលនេះខ្ញុំបែកគ្នាហើយ ។ សូមរីករាយនូវអ្វីដែលអ្នកប្រាថ្នាចុះ ។ រីឯអ្នកនាង ខ្ញុង នៅយប់ថ្ងៃទី២២ ខែកញ្ញា ក៏បានបន្តបង្ហោះសារជាបន្តបន្ទាប់ដោយបង្ហាញពីការឈឺចាប់របស់ខ្លួន។

សារដែលគេចាប់អារម្មណ៍ទៀតនោះ គឺអ្នកនាង ខ្ញុង  បានរៀបរាប់ផ្តែរផ្តាំកូនថា «ម៉ែមិនដឹងទេថាភាពរឹង មាំរបស់ម៉ែនៅបានប៉ុនណាទៀតដឹងត្រឹមថាពេល នេះម៉ែក៏ហត់ បំណុល សេដ្ឋកិច្ចគ្រួសារ បញ្ហាផ្លូវចិ ត្ត សុខភាព រឿងគ្រួសារ បែកបាក់ ថែប្អូនណាកូន »។ អ្នកនាងក៏បានបញ្ជាក់ដែរថាបរាជ័យ បាត់បង់ បែកបាក់ ព្រាតប្រាស់ វាមិនមែនទើបតែកើតឡើងលើកទីមួយឡើយសំរាប់ខ្ញុំឈឺចាប់ក៏ច្រើនដង ។

តារាកំប្លែង ខ្ញុង បន្ថែមថាការប្រមាថមើលងាយ ក៏ស្គាល់អស់ហើយដែលចាត់ទុក្ខថាយើងជំពាក់កម្មគេពីជាតិមុន រស់ជាតិនេះសំរាប់តែសងកម្ម ម្ចាស់កម្មពៀអើយនៅមានទៀតទេខ្ញុំសុំសងពួកអ្នកអោ យអស់នៅជាតិនេះសូមជាតិក្រោយកុំអោយខ្ញុំរងទុ ក្ខអ៊ីចឹងទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម