Connect with us

ជីវិតកម្សាន្ដ

ទូច ស្រី​ល័​ក្ខ ក្តៅស្លឹកត្រចៀក​ខណៈ​អតីត​ស្វាមី​ជនជាតិ​បរទេស​ប្តឹង​ទាមទារ​យក​កូន

បានផុស

នៅ

ភ្នំពេញ​ ៖​ តារាចម្រៀង​អ្នកនាង​ទូច ស្រី​ល័​ក្ខ បាន​ផ្ទុះ​កំហឹង​និង​ថ្លែង​រក្សា​ជំហរ​ថា​ទោះបីជា​យ៉ាងណា​នាង​មិន​ព្រម​ឲ្យ​អតីត​ស្វាមី​ជនជាតិ​បរទេស​មាន​សិទ្ធិ​ប្តឹង​ទាមទារ​យក​កូន​ទៅ​ចិញ្ចឹម​នោះឡើយ​។​ នាង​ប្រកាស​ថា បើ​រស់នៅ​បាន​សេចក្តីសុខ​ហើយ​សូម​ត្រឹម​កុំ​យក​ដុំ​ភ្លឺ​ង​បោះ​ឲ្យ​កូន​នឹង​ខ្លួន​នាង​ម្តាយ​ទៀត​អី​ព្រោះ​រឿងនេះ​ឈឺចាប់​ណាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​បញ្ហា​នេះ​ កំពុង​ប្រឈម​ឡើង​នោះ​ពេលនេះ​តារា​ស្រី​អ្នកនាង ទូច ស្រី​ល័​ក្ខ ក៏បាន​រៀបរាប់​ទាំង​ឈឺចាប់​ថា ហាម​និយាយ​អ្វី​ឲ្យ​លើស អ្នក​ដែល តែ​នឹង​ស្ក ពេល​មួយ​ប៉ះ​លើក​រូប​អ្នក អ្នក​បានដឹង​។ បើ​ការ​ដើរចេញ​និង​ការ​បានសម្រេច​ហើយ​ម្តេច​ឡើយ​យមក​ប្តឹង​ទារ​កូន​រក​ប្រកាច់​អី? ចុះ​ពេល​កូន​ឈឺ​ដេកពេទ្យ​ហេតុអ្វី​មិន​មក​មើល​កូន​ទៅ ពេទ្យ​គេ​គ្មាន​ហាមឃាត់​ឪពុក​មិន​ឲ្យ​យមក​មើល​កូន​ឯណា​?​កូន​ខ្លួនឯង​មាន​មិន​មក​មើលទៅ​មើល​ថ្នាក់​ថ្នមកូន​គេ។

តារាចម្រៀង​ទឹកមុខ​ក្រមិចក្រមើម ទូច ស្រី​ល័​ក្ខ បានបញ្ជាក់​ទៀត​ថា ​បើ​គេ​មិន​មាត់ៗ​អ្នកឯង​ដូចជា​បានដៃ​ណាស់​កូន​ប្រពន្ធ​រស់​វេទនា​ពួក​អ្នក​ឯង​ទៅ​ក្រេបទឹក​ឃ្មុំ​យ៉ាង​រំភើប​រីករាយ​ហើយ​ប​បង្ហោះ​រូបភាព​យ៉ាង​រីករាយ​អស្ចារ្យ​មក​ប្រហារ​កូន​នឹង​ខ្ញុំ​ជា​ម្តាយ​យ៉ាង​ឈឺចាប់​បំផុត​។ ​ត្រូវ​ចាំ​ណា អ្នកឯង​ដូចជា​មិន​ខ្លាច​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​របស់​ខ្ញុំ​បន្តិច​សោះ​បើ​ដេក​ឱប​គ្នា​បាន​សុខ​ហើយ ចុះ​ហេតុអ្វី​មក​បោះ​ដុំ​ភ្លឺ​ង​ឲ្យ​កូន​នឹង​ម្តាយ​គេ​ឈឺ​ទៀត។

សូម​ជម្រាប​ថា បន្ទាប់ពី​ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី​ជនជាតិ​បរទេស​មាន​រយៈពេល​ច្រើន​ខែ​មក​នោះគេ​សង្កេតឃើញ​អ្នក​មេម៉ាយ​ចាយរាង​កូន​មួយម្នាក់ ទូច ស្រី​ល័​ក្ខ តែង​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ភ្ជាប់​និង​ទុក្ខសោក​មួយចំនួន​ក្រោយ​អតីត​ស្វាមី​បាន​រៀបការ​ស្រី​ថ្មី​បញ្ឈឺចិត្ត​។​ ជីវិត​អាពាហ៍ពិពាហ៍ ទូច ស្រី​ល័​ក្ខ នឹង​អតីត​ស្វាមី​បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់​ក្រោម​ហេតុផល​នៃ​ការរស់នៅ​ដោយ​មិន​ចុះសម្រុង​គ្នា​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម