ជីវិតកម្សាន្ដ
Jisoo ឈ្នះពានរង្វាន់តារាសម្តែងស្រីលេចធ្លោបំផុតពីកម្មវិធី Seoul International Drama Award
Jisoo សមាជិកក្រុម BLACKPINK បានឈ្នះពានរង្វាន់តារាសម្តែងស្រីដែលលេចធ្លោបំផុត ( Hallyu Outstanding Korean Actress ) ពីកម្មវិធី Seoul International Drama Awards លើកទី ១៧ សម្រាប់ ការសម្តែងរបស់នាងជាតួឯកក្នុងរឿង “Snowdrop” ។
ការទទួលបានពានរង្វាន់តារាសម្តែងស្រីឆ្នើមនេះ, Jisoo បានយកឈ្នះបេក្ខភាពផ្សេងៗទៀតរួមមាន
តារាសម្តែងស្រី Lee Seyoung ដែលដើរជាតួឯកក្នុងរឿង “The Red Sleeve Cuff” និងតារាសម្តែងនាង Son Yejin ដែលដើរជាតួឯកក្នុងរឿង “Thirty-Nine” ។
ជាអាកុសល Jisoo មិនអាចចូលរួមព្រឹត្តិការណ៍នេះនោះទេ ប៉ុន្តែនាងបានផ្ញើសារជាវីដេអូដើម្បីអរគុណដល់អ្នកគាំទ្រដោយនិយាយថា “ខ្ញុំសុំទោសដែលខ្ញុំមិនអាចចូលរួមបាន ដោយសារកាលវិភាគរបស់ខ្ញុំ មានការរវល់ខ្លាំង តែខ្ញុំរីករាយដែលខ្ញុំទទួលបានពានរង្វាន់ដ៏អស្ចារ្យនេះ ហើយខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីបង្ហាញអ្នកនូវការសម្តែងកាន់តែប្រសើរនាពេលអនាគត ។
ស្របពេលជាមួយគ្នានេះ ខាងផលិតកម្ម YG Entertainment បានអបអរការឈ្នះរបស់នាងតាមរយៈការបង្ហោះ Instagram និងបានចេញមុខប្រកាសថា Jisoo ជាប់រវល់ផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ BLACKPINK នៅអាមេរិក ក៏ដូចជាត្រៀមខ្លួននឹងចាប់ផ្ដើមប្រគំតន្ត្រីទេសចរណ៍ពិភពលោក Born Pink World Tour នៅខែតុលាខាងមុខនេះផងដែរ ៕
ប្រែសម្រួល ៖ នាងតូច
ចុចអាន៖បាត់មុខមួយរយៈធំ តាមពិតអតីតបេក្ខជន “Produce 101 Season 2” ស្លាប់ហើយ
ចុចអាន៖Jennie រងការរិះគន់ចំពោះម៉ូដសក់ក្នុងយុទ្ធនាការផ្សព្វផ្សាយម៉ាកទឹកអប់របស់ខ្លួន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍២៤ ម៉ោង ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍