ជីវិតកម្សាន្ដ
លោក សាវិន ហ្វីលីព ប្រកាសឆន្ទៈដាច់ខាតមិនទទួលថតរាល់ការផ្សព្វផ្សាយក្រុមហ៊ុនល្បែង និងស្រាបៀរ
តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព កាលពីថ្មីៗកន្លងទៅនេះបានចេញមកប្រកាសរក្សាជំហររបស់ខ្លួនជាសាធារណៈថា តាំងពីដំបូងរហូតមកទល់ពេលបច្ចុប្បន្ន គឺលោកមិនដែលទទួលធ្វើទូតសុឆន្ទៈឲ្យក្រុមហ៊ុនល្បែង និងស្រាបៀរឡើយ។

ការប្រកាសជំហរដោយច្បាស់ៗពីសំណាក់តារាសម្តែងលោក សាវិន ហ្វីលីព នេះបានធ្វើឲ្យទស្សនិកជនបង្ហាញការគាំទ្រ និងស្ងើចសរសើរចំពោះឆន្ទៈដ៏ល្អរបស់លោកនៅក្នុងសង្គម។ នៅលើគណនីហ្វេសប៊ុករបស់លោក សាវិន ហ្វីលីព បានបញ្ជាក់ថា ខ្ញុំមិនទទួលធ្វើជាទូតសុឆន្ទៈ(Brand Ambassad or) ឲ្យក្រុមហ៊ុនល្បែង និងស្រាបៀរទេតាំងពីដើមរហូតមក។

តារាសម្តែងល្បីឈ្មោះរូបនេះ បាននិយាយដោយខ្លីទៀតថា”លុយអ្នកណាក៏ចង់បានដែរ តែបើខ្ញុំបានលុយហើយមានអ្នកស្លាប់ដោយសារខ្ញុំ… ចំពោះខ្ញុំគឺ No។ លោកក៏បានបន្ថែមថា ពាក្យពិតវាស្លែង .. កន្លងមកគឺលោកទទួលធ្វើតែជា Brand Ambas sador( BA) ឲ្យតែក្រុមហ៊ុនអចលនទ្រព្យប៉ុណ្ណោះ ហើយនៅពាក់កណ្ដាលខែតុលាខាងមុខនេះ លោកនឹងចុះកុងត្រាថ្មីជាមួយក្រុមហ៊ុនបុរីដ៏ធំមួយក្នុងខេត្តសៀមរាបផងដែរ។


គេកត់សម្គាល់ថា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក សាវិន ហ្វីលីព កន្លងមកលោកមិនដែលបង្ហោះពាក់ព័ន្ធនឹងការពិសាគ្រឿងស្រវឹងឡើយ ផ្ទុយមកវិញលោកតែងបញ្ចេញសារដាស់តឿន និងបំផុសឲ្យចៀសឆ្ងាយពីការពិសាគ្រឿងស្រវឹង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ