Connect with us

ជីវិតកម្សាន្ដ

ចូលរួម​សោក​ស្តាយ !​ម្ចាស់​បទ​ “ក្រមុំ​ភ្នំពេញ” ទទួលមរណភាព​ទាំង​វ័យ​ក្មេង

បានផុស

នៅ

ភ្នំពេញ ៖ ​នេះ​ជា​ដំណឹង​ដ៏​សោកសៅ​និង​ក្រៀមក្រំ​បំផុត​ ខណៈ​ដែល​តារាចម្រៀង​រ៉េ​បលោក ណូ​យ៉ា ប៊ីត បាន​ទទួល​មរណភាព​ទាំង​វ័យក្មេង​។​ដំណឹង​នៃ​មរណភាព​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មិត្តភក្តិ​សិល្បៈ​សម្តែង​ការសោកស្តាយ​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ការបញ្ជាក់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កលោក អ៊ឹម ជីវ៉ា មុននេះ​បន្តិច​បាន​រៀបរាប់ថា RIP តារាចម្រៀង​រ៉េ​ប​ម្ចាស់​បទ ក្រមុំ​ភ្នំពេញ (Original Song ) ​បាន​ទទួល​មរណភាព​ហើយ​។ ​លោក ណូ​យ៉ា ប៊ីត​បានទទួល​មរណភាព​នៅ​យប់​ថ្ងៃទី​២៩ ​ខែធ្នូ​ ឆ្នាំ​២០២០ ​ប៉ុន្តែ​ប្រភព​មិនបាន​បញ្ជាក់​ទេ​ថា ​តារា​វ័យក្មេង​រូបនេះ​ស្លាប់​ដោយសារ​ជំងឺ​អ្វី​នោះឡើយ​។

ប្រភព​ពី​លោក អ៊ឹម ជីវ៉ា​បាន​បន្ត​ទៀត​ថា បង​ពិត ជា​សោកស្តាយ​ណាស់​ចំពោះ​ការបាត់បង់​យុវជន​ដ៏​ល្អ​ទាំង​វ័យក្មេង​ប្អូន​បាន​ជួយ​កិច្ចការងារ​ក្នុងសង្គម​ជាច្រើន​និង​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បុព្វ ហេតុ​សង្គមជាតិ​ជាមួយ​បង​។​ ប្អូន​ក៏​ជា​តារាចម្រៀង រ៉េ​ប​ម្ចាស់​បទ ក្រមុំ​ភ្នំពេញ ផង​ដែរ​តែ​ឥឡូវ​ប្អូន​បាន​លាចាក​លោក​នេះ​ទាំង​អាល័យ​ទាំង​វ័យក្មេង​។

​លោក​បាន​បន្ថែម​ថា ​យុវជន​ក្លាហាន​ដូច​ប្អូន​មិន​ច្រើន​ទេ​បង​គ្មានអ្វី​ក្រៅពី​ជូនពរ​ប្អូន​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​ប្អូន​ទៅ​ឲ្យ​បាន​ស្ងប់​ចុះ​។​ ជាមួយ​ដំណឹង​មរណភាព​របស់​ម្ចាស់ ក្រមុំ​ភ្នំពេញ នេះ​ដែរ​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ព្រមទាំង​អ្នកសិល្បៈ​ជាច្រើន​មានការ​សោកស្ដាយ​ ហើយ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​គ្រួសារ​តារាចម្រៀង​រូបនោះ​ផងដែរ​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម