ជីវិតកម្សាន្ដ
បវកញ្ញា Engfa ទម្លាយស្ថានភាពជំងឺបាក់ទឹកចិត្តចូលដំណាក់កាលធ្ងន់ធ្ងរ រហូតត្រូវលេបថ្នាំរាល់ថ្ងៃ
បវកញ្ញា Engfa Waraha ដែលជាម្ចាស់មកុដ Miss Grand Thailand 2022 បានទម្លាយពីអារម្មណ៍ពិតតាមរយៈការ Live លើគណនីផ្ទាល់ខ្លួនថា ពេលនេះនាងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ រហូតត្រូវលេបថ្នាំជាប់ជានិច្ច។

នៅក្នុងការផ្សាយផ្ទាល់ ដើម្បីជជែកកម្សាន្តទៅកាន់អ្នកគាំទ្រ និងសួរពីសុខទុក្ខ Engfa ក៏បានទម្លាយដោយការបង្ហាញរឿងរ៉ាវខ្លះៗពីជីវិតរបស់នាងថា ពេលនេះនាងកំពុងតែមានជំងឺធ្លាក់ទឹកចិត្តរ៉ាំរ៉ៃ នៅក្នុងដំណាក់កាលធ្ងន់ធ្ងរ ដែលត្រូវការព្យាបាលឥឡូវនេះ គឺលេបថ្នាំសឹងតែរាល់ថ្ងៃ។ នាងបានចេញមុខបកស្រាយទាំងទឹកភ្នែកថា តាំងពីទទួលបានតំណែងជាម្ចាស់មកុដជាង៥ខែមក “ខ្ញុំត្រូវខិតខំធ្វើការស្ទើរតែមិនបានសម្រាក ទាល់តែត្រូវគេស្តីបន្ទោស។ លើសពីនេះ ខ្ញុំមិនអាចសម្រាក ដើម្បីត្រៀមខ្លួនហាត់សមកម្មវិធី Miss Grand International 2022 ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅប្រទេសឥណ្ឌូណេស៊ីឡើយ។”

លើសពីនេះ Engfa ក៏និយាយបន្ថែមទាំងទឹកមុខស្រងូតស្រងាត់ថា “តាមពិតទៅ ខ្ញុំចង់បាត់ខ្លួនចេញពីបណ្តាញសង្គម មួយរយៈ ដើម្បីរៀបចំខួរក្បាល និងស្ថានភាពផ្លូវចិត្តមុនទៅប្រកួត។ ក៏ប៉ុន្តែមនុស្សបានវាយប្រហារខ្ញុំ និងម្ចាស់ស្ថាប័នដូច្នេះខ្ញុំត្រូវចេញមុខបកស្រាយសុំទោសដល់គ្រប់គ្នា សូមអរគុណដល់មនុស្សល្អៗជាច្រើនដែលព្រួយបារម្ភ។”

នាងក៏បានសង្កត់ធ្ងន់ដែរថា នាងចង់ឲ្យមនុស្សរង់ចាំភាពច្បាស់លាស់ ហើយរង់ចាំការពិត មុននឹងធ្វើការវិនិច្ឆ័យលើអ្នកណាម្នាក់។ ការក្លាយជាមនុស្សសាធារណៈគឺពិបាកណាស់ អ្នកត្រូវជួបរឿងជាច្រើនក្នុងមួយថ្ងៃៗ។ ពេលចេញមកសម្រាកដំបូងគេសួរថា តើយើងបានធ្វើអ្វីមួយខុស ឬមានទំនាក់ទំនងមិនល្អ? ហេតុអ្វីយើងត្រូវអង្គុយពន្យល់ ពីអ្វីដែលយើងកំពុងធ្វើ?
យ៉ាងណាមិញ ក្រោយដឹងបែបនេះ អ្នកគាំទ្រជាច្រើនបានសម្ដែងការព្រួយបារម្ភ និងលើកទឹកចិត្ត ជូនពរដល់ម្ចាស់មកុដ Miss GrandThailand 2022 ឲ្យឆាប់ជាសះស្បើយ។ ជាពិសេសហ្វេនៗសង្ឃឹមថា Engfa នឹងរឹងមាំ ដើម្បីឆ្លងកាត់ព្យុះភ្លៀង បើទោះបីជានាងកំពុងតែជួបបញ្ហាមិនចេះចប់មិនចេះហើយក្ដី។

គួររឭកដែរថាបវកញ្ញា Engfa Waraha បច្ចុប្បន្ននេះកំពុងតែជួបបញ្ហាធំមួយទៀត ជាមួយស្ថាបនិក Miss Grand Thailand 2022 គឺលោក Nawat ខណៈអ្នកទាំងពីរ បានចេញមុខមកជម្រះមន្ទិលសង្ស័យ ដោយថតរូបយល់ព្រមត្រូវរ៉ូវគ្នាវិញ កាលពីពេលថ្មីនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនព្រួយបារម្ភ ក្រោយម្ដាយ Nadech ទម្លាយឃ្លិប និងរូបភាពទឹកជំនន់លិចផ្ទះកាន់តែខ្លាំង
ចុចអាន៖Pancake កាន់តែកើនប្រជាប្រិយភាពខ្លាំងក្លា ទោះរៀបការហើយក្ដី

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច