Connect with us

ជីវិតកម្សាន្ដ

សម្រស់ Mai Davika ថតរូបជាមួយតារាល្បីៗនៅអ៊ីតាលី ឃើញហើយប្លែកខ្លាំង

បានផុស

នៅ

Mai Davika ត្រូវបានគេដឹងថាទទួល​បានកិត្តិយសចូលរួមកម្មវិធីបង្ហាញម៉ូត Gucci SS23 ក្នុងនាមជា Friends of Gucci នៃ Milan Fashion Week នៅប្រទេសអ៉ីតាលី។​ ទន្ទឹមគ្នានោះដែរ តារាសម្ដែងស្រីរូបនេះក៏បានថតរូបជាមួយតារាល្បីៗឃើញហើយពិតជាប្លែកខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតថានេះជាការងារបង្ហាញម៉ូដក្នុងនាមជាទូត​សុឆន្ទៈ​ឲ្យ​ប្រេន Gucci ក្ដី ក៏ប៉ុន្តែក្នុង​ដំណើរ​កម្សាន្ត​លើក​នេះ ​​មនុស្ស​ដែលបាន​ចូលរួមក្នុងកម្មវិធី​ បាន​សរសើរពីរូបសម្រស់និងរាងរៅនាងថា ជាតារា​លេចធ្លោ​ជាងគេ​ក្នុងរាត្រីនេះ។ លើស​ពី​នេះ​ទៅ​ទៀត ស្ទីល​នែការតុបតែង​ខ្លួន ទាំងសំលៀក​បំពាក់ ម៉ូដសក់​​ មើល​ទៅសមនឹងឈុតដែលនាងស្លៀកនីមួយៗ។ សូម្បីតែកាយវិការ​​ក្នុង​ពេល​ថតរូប ​ក៏​ត្រូវ​គ្នា​ខ្លាំង​ រហូត​ដល់​អាច​ទាញ​យក​ការ​ចូលចិត្តពីអ្នកគាំទ្រជុំវិញពិភពលោ​កដូច​បាក់​ទំនប់។

ប៉ុណ្ណឹង​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​ក្នុង​ដំណើរ​កម្សាន្ត​នេះ Mai Davika ក៏​បានឆ្លៀត​បង្ហាញ​ពី​ឈុត​​និងថតជាមួយ​អ្នក​ច្នៃ​ម៉ូដ​ពិសេស​របស់​នាង ​ព្រមទាំងមនុស្សល្បីៗលើពិភពលោកជាច្រើន រហូតធ្វើឲ្យ​នាងលាន់មាត់ថា ​​សប្បាយ​ចិត្ត​នឹង​បទ​ពិសោធន៍​ទៅ​ធ្វើ​ការ​នៅ​បរទេស​លើក​នេះ​ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Mai Davika បង្អួតឈុតធ្លុះសាច់ មុខទួលអេហ្វែល កណ្ដាលរាត្រី

ចុចអាន៖Mai Davika ចេញមុខសារភាព ពីមូលហេតុខ្លួនកាន់តែស្គមស្គាំងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម