Connect with us

ជីវិតកម្សាន្ដ

ធ្លាយរូប V និង Jennie នៅភោជនីយដ្ឋានមួយ ខណៈអ្នកលេងអ៊ីនធឺណិតថា មិនមែនកាត់ត

បានផុស

នៅ

កាលពីថ្ងៃម្សិលមិញនេះ អ្នកប្រើប្រាស់​អ៊ីនធឺណិត​ដែលមានឈ្មោះថា Gurumiharibo បាន​បញ្ចេញ​រូបថត​ចោទ​ថា Jennie សមាជិក​ក្រុម BLACKPINK និង V ក្រុម BTS កំពុងណាត់ជួប​គ្នានៅឯ​ភោជនីយដ្ឋាន​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​រូបភាព​ដែល​បុគ្គល​​នោះ​អះអាង គឺជាភស្តុតាង​បង្ហាញពីមួក Jennie ពាក់ក្នុងរូបថត​ ដែល​ស្រដៀង​នឹងមួក​នាងធ្លាប់​បង្ហោះ​នៅ​លើបណ្ដាញសង្គម Instagram កាលពីខែមករា​ឆ្នាំ​នេះ។

លើសពីនេះ Gurumiharibo ក៏​បាន​លាតត្រដាង​ទៀតថា Jennie​ ក្នុងរូបមានកាន់ស្រាសូជូមួយដប និងពាក់មួកដដែលនោះ នាងបានដាក់ដាក់ខេបសិនថា “អ្នកគឺជាពាក់កណ្តាលនៃជីវិតរបស់ខ្ញុំ” ដែលបង្ហាញពីទំនាក់ទំនង​ដ៏ផ្អែមល្ហែមក្នុងរូបភាពផងដែរ។

ដោយឡែក កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញា V ក៏បានបង្ហោះរូបខ្លួនឯងកំពុង​ដេក​នៅ​ផ្ទះលើសាឡុង ថែមទាំងមានសត្វឆ្មានៅក្បែរ រហូតធ្វើឲ្យមហាជនសន្និដ្ឋានបានថា សាឡុងនិងឆ្មា​ស្រដៀងនឹងផ្ទះម្ដាយរបស់ Jennie ខណៈអ្នកនិយមលេងអ៊ីនធឺណិតជឿថា រូបថតនេះមិនត្រូវបានកាត់ត ដូចការលើកឡើងរបស់ហ្វេនៗតារា k-pop ទាំងពីររូបនេះ​ទេ។

យ៉ាងណាមិញ បន្ទាប់ពី Gurumiharibo បានបង្ហោះរូបភាព​បែក​ធ្លាយ​រវាង V និង Jennie អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​ប្រតិកម្ម​ទាំង​ហួសចិត្ត​ថា “តើការលេចធ្លាយមកពីណា”, “ខ្ញុំធុញទ្រាន់ណាស់ឥឡូវនេះ”, “នេះមិនមែនជារឿងធំទេ” និង “តើភ្នាក់ងារកំពុងធ្វើអ្វីឥលូវនេះ?”

មកដល់ពេល​នេះ ទាំងផលិតកម្ម Big Hit Music (ភ្នាក់ងារ​របស់ BTS) និងផលិតកម្ម YG Entertainment (ភ្នាក់ងារ​របស់ BLACKPINK) មិន​បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​ណាមួយ​ឲ្យបានច្បាស់លាស់ ពីទំនាក់ទំនងរបស់តារាប្រុស-ស្រី ដែលស្ថិតក្រោមទ្រនំខ្លួនឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie សមាជិកក្រុម BLACKPINK ស្រក់ទឹកភ្នែកក្នុងកម្មវិធី Fan Signing

ចុចអាន៖MV បទចម្រៀងថ្មីរបស់ BLACKPINK រងការចោទប្រកាន់ថា លួចចម្លងរបស់គេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម