ជីវិតកម្សាន្ដ
តារាសម្ដែងចិន ១០ រូប គេចាត់ទុកជាស្រីស្អាតប្រចាំប្រទេស
នៅប្រទេសអាស៊ីសម្បូរទៅដោយតារាស្រីដែលមានសម្រស់ស្អាត និងពូកែៗ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេថែមទាំងមានទេពកោសល្យ និងល្បីល្បាញខ្លាំងនៅក្នុងពិភពលោកទៀតផង។
ដោយឡែក ប្រទេសចិនឯណោះវិញក៏មានតារាស្រីៗស្រស់ស្អាត និងមានទេពកោសល្យដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក៏មានប្រជាប្រិយភាពក្នុងពិភពលោកដូចគ្នា។ ខាងក្រោមនេះ ជាតារាស្រីដែលគេដាក់នាមថា ពិតជាស្អាតខ្លាំងក្នុងប្រទេស៖
១ Zhao Liying

នាងត្រូវបានគេស្គាល់ថា Zanilia Zhao ជាតារាសម្ដែង តារាចម្រៀង និងកើតនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៨៧ នៅ Langfang ខេត្ត Hebei ប្រទេសចិន។ Zhao ជាតារាសម្ដែងដែលទទួលបានពានរង្វាន់ និងការទទួលស្គាល់ជាច្រើនហើយក៏ស្រីស្អាតបំផុតក្នុងប្រទេសថែមទៀត។ នាងបង្ហាញខ្លួនជាលើកដំបូងក្នុងរឿងគ្រួសារ “Golden Marriage” ហើយក្នុងឆ្នាំ ២០០៩ Zhao បានចូលរួមនិងឈ្នះ “Yahoo Search Star Game” ។ មិនត្រឹមប៉ុណ្ណឹង នាងគឺជាតារាសម្ដែងដ៏ល្បីមួយរូបក្នុងប្រទេសចិន និងជាពិភពលោកផងដែរ។
២ Dilraba Dilmurat

Dilraba មានឈ្មោះពិត Dilreba Dilmurat បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ Anarhan ដែលដើរតួជាតួឯកក្នុងឆ្នាំ ២០១៣។ រឿងនេះបានទទួលការតែងតាំងសម្រាប់ “រឿងភាគទូរទស្សន៍ឆ្នើម” នៅក្នុងកម្មវិធីពានរង្វាន់ Flying Apsaras Awards លើកទី៣០។ Dilraba ជាតារាស្រីដែលមានសម្រស់ស្អាតទាំងក្នុងនិងក្រៅ។ ស្រីស្អាតលំដាប់ទី ២នេះ តារាសម្ដែងដែលមានសមត្ថភាពច្រើន ព្រោះនាងជាពិធីករ អ្នករាំ និងជាតារាសម្ដែងឆ្នើមប្រចាំប្រទេសចិនថែមទៀតផង។
៣ Yang Zi

Yang Zi មានឈ្មោះពិតថា Andy Yang ជាតារាសម្តែង តារាចម្រៀង និងតារាបង្ហាញម៉ូដ។ នាងកើតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៩២ នៅស្រុក Fangshan ក្រុងប៉េកាំង ប្រទេសចិន។ Yang Zi បានចាប់ផ្ដើមប្រឡូកក្នុងអាជីពជាតារាសម្ដែង តាំងពីកុមារភាពហើយ និងចេញសម្ដែងជាលើកដំបូងក្នុងឆ្នាំ ២០០២។
៤ Zhao Lusi

Zhao Lusi គឺជាតារាសម្តែង និងជាតារាចម្រៀងដែលកើតនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ នៅទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ ឈ្មោះផ្សេងទៀតរបស់នាងគឺ Rosy Zhao នាងត្រូវបានគេស្គាល់តាមរយៈការសម្ដែងក្នុងរឿង The Romance of Tiger and Rose, រឿង Oh! My Emperor, រឿងLove Better than Immortality និងរឿង Dating in the Kitchen ជាដើម។
៥ Janice Wu / Wu Qian

Janice Wu កើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ១៩៩២ នៅទីក្រុង Ezhou ខេត្ត Hubei ប្រទេសចិន និងត្រូវបានគេស្គាល់ថា Wu Qian ។ ក្នុងឆ្នាំ ២០២១ Wu បានបង្ហាញខ្លួនជាលើកដំបូងហើយក្នុងឆ្នាំ ២០១៤ ហើយដើរតួជានាទីតូចតាចនៅក្នុងរឿង Heroes of Sui និង Tang Dynasty ៣ & ៤។ នាងទទួលបានភាពល្បីល្បាញដោយសារតួនាទីរបស់នាង នៅក្នុងរឿងភាគមនោសញ្ចេតនាឆ្នាំ ២០១៥ “My Sunshine” ។
៦ Xing Fei

ត្រូវបានគេស្គាល់ផងដែរថា ជា Fair Xing កើតនៅ Hulunbuir តំបន់ Inner Mongolia ប្រទេសចិន នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ១៩៩៤។ នាងត្រូវបានគេស្គាល់ថា ជាតួក្នុងរឿង Master Devil Do Not Kiss Me (២០១៧), Your Majesty Class Monitor ( ២០១៩), Put Your Head on My Shoulder (២០១៩), My Little Happiness (២០២១), និង forget You Remember Love (២០២០) ។ ក្នុងឆ្នាំ ២០១៥ នាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគតាមអ៊ិនធឺរណែត Campus Basketball Situation ហើយក៏ត្រូវបានបង្ហាញខ្លួននៅក្នុងរឿង featured in the youth Tornado girl ផងដែរ។
៧ Ju Jingyi

Ju Jingyi កើតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១១៩៤ នៅ Suining ខេត្ត Sichuan ប្រទេសចិន។ នាងជាតារាចម្រៀង អ្នករាំ និងជាតារាសម្ដែងជនជាតិចិន។ នាងត្រូវបានគេស្គាល់ឈ្មោះថាជា Kuku ក្នុងវិថីសិល្បៈ ។
នាងក៏បានសាងកេរ្តិ៍ឈ្មោះក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារីចិន SNH48 ។ ក្នុងឆ្នាំ ២០១៨ Ju បានសម្តែងក្នុងរឿងភាគប្រវត្តិសាស្ត្រ Legend of Yunxi ជាមួយ Zhang Zhehan ។
៨ Shen Yue

Shen Yue បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងរឿងភាគទូរទស្សន៍ចិន “Autumn Harvest Uprising” ។ នាងជាតារាសម្ដែងដ៏មានទេពកោសល្យ និងស្រស់ស្អាតនៅប្រទេសចិន ។ នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង “The Yin Yang Master” ក្នុងឆ្នាំ ២០២១។
៩ Yang Mi

Yang Mi កើតនៅស្រុក Xuanwu ទីក្រុងប៉េកាំង ក្នុងគ្រួសាមន្ត្រីប៉ូលីស និងជាស្ត្រីមេផ្ទះ។ នៅអាយុ ៤ ឆ្នាំ នាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ប្រវត្តិសាស្ត្រ Tang Ming Huang ដឹកនាំដោយ Chen Jialin ដោយដើរតួជាព្រះនាង Xianning ។ តារាស្រីរូបនេះ មានកូនស្រីម្នាក់ ឈ្មោះ Noemie Lau។ នាងក៏ជាតារាសម្ដែង តារាម៉ូដែលដ៏ល្បីមួយរូប ក្នុងប្រទេសចិន និងពិភពលោកផងដែរ។
១០ Fan Bingbing

គឺជាតារាសម្តែង តារាម៉ូដែល ផលិតករទូរទស្សន៍ និងជាតារាចម្រៀង ដែលកើតនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ១៩៨១ នៅ Yantai ទីក្រុង Shandong ប្រទេសចិន។ ពីឆ្នាំ ២០១៣ Fan Bingbing បានចុះបញ្ជីតារាស្រីដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ប្រទេសចិន នៅក្នុងបញ្ជីតារាល្បីរបស់ Forbs China។ នាងជាតារាចម្រៀងចិន Fan ជាតារាស្រីដែលជោគជ័យបំផុតរបស់ប្រទេស ក្នុងឆ្នាំ ២០២២ ទ្រព្យសម្បត្តិសុទ្ធរបស់នាងគឺ ១០០លានដុល្លារ។ នាងជាតារាស្រីដែលមានសម្រស់ស្រស់ស្អាត និងជោគជ័យបំផុតក្នុងប្រទេសចិនដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយទ្រព្យសម្បតិ្តតារាស្រីចិន ១០ រូប ដែលចាត់ទុកជាសេដ្ឋីនីក្នុងឆ្នាំ ២០២២
ចុចអាន៖បាត់មុខយូរ តារាស្រី ចិន ស្អាតបំផុតក្នុងទសវត្សរ៍ទី ៩០ បង្ហាញពីជីវិតបច្ចុប្បន្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ