Connect with us

ជីវិតកម្សាន្ដ

Hailey បកស្រាយរឿងគេចោទថា ដណ្ដើម Justin Bieber ចេញពី Selena Gomez

បានផុស

នៅ

នៅក្នុងឈុតខ្លីៗនៃកម្មវិធី Call Her Daddy តារាម៉ូដែល Hailey Bieber បាននិយាយ​រឿងរ៉ាវ​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ Justin Bieber និងបាន​អះអាង​ថា ខ្លួន​មិន​បាន​ដណ្តើម Justin ប្តី​របស់​នាង ចេញ​ពី​អតីត​មិត្ត​ស្រី Selena Gomez នោះ​ទេ បន្ទាប់ពី​ពួកគេ​បែកគ្នា​កាល​ពីឆ្នាំ ២០១៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈពេលកំពុងសន្ទនា ពិធីករ Alex Cooper បានសួរសំណួរចំៗទៅកាន់ភរិយារបស់ Justin Bieber ថា “មនុស្សជាច្រើនបានឈ្លក់វង្វេង​នឹងគូស្នេហ៍ Justin និង Selena តើអ្នកធ្លាប់​មានស្នេហា​ជាមួយ Justin ទេ នៅពេលពួកគេទាំងពីរកំពុង​ទាក់ទងគ្នា?” ។

ភ្លាមៗនោះនាងក៏ឆ្លើយតបទៅវិញថា “នេះ​ជា​រឿង​មិន​ពិត ខ្ញុំមិនដែល​និយាយ​រឿង​នេះ​ពី​មុន​មក​ទេ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ស្អប់​មកលើរូបខ្ញុំ និង​ចោទ​ប្រកាន់​ខ្ញុំ​ថា ដណ្ដើម Justin ចេញពី Selena ទាំង​ដែល​មិន​បាន​ដឹង​រឿង​ពិត​ច្បាស់លាស់” ។

យ៉ាងណាមិញ Hailey Bieber បាន​បើកចំហ​អំពី​ភាព​ចម្រូងចម្រាស​ជា​សាធារណៈ​ម្ដង​ទៀត​អំពី​រឿងរ៉ាវ​ស្នេហា​ត្រីកោណ​របស់​នាង​រវាង Justin និង Selena បន្ទាប់ពី​នាង​ត្រូវ​បាន​គេ​ស្អប់​ខ្ពើម​លើ​បណ្ដាញ​អ៊ីនធឺណិត និង​រិះគន់​ទំនាក់ទំនង​ស្នេហារបស់​នាង ក្រោយពី Selena បាន​ច្រៀង​បទ ‘Lose You to Love Me’ ដែល​អ្នកគាំទ្រ​គិត​ថា បទ​នេះ​គឺ​ច្រៀង​សំដៅ​ដល់ Justin ៕

ប្រែសម្រួលដោយ ៖ នាងតូច

ចុចអាន៖ល្បីថា តួឯកប្រុសរឿង ‘365 Days’ លួចទាក់ទងស្នេហាជាមួយ Khloe Kardashian

ចុចអាន៖ពេលនេះតួឯកប្រុសរឿង “កប៉ាល់ Titanic” និងតារាម៉ូដែល Gigi ត្រូវគេប្រទះឃើញស្និតស្នាលគ្នាខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម