ជីវិតកម្សាន្ដ
វិលចូលសិល្បៈវិញ សាន់ ឆាយ នៅតែរក្សាតំណែងជារាជិនីសម្រស់របស់តៃវ៉ាន់
តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬអតីតតួនាង សាន់ ឆាយ វិលចូលវិស័យសិល្បៈវិញ បន្ទាប់រៀបការស្វាមីទី២ បើទោះបីនាងឈានដល់អាយុ ៤៦ឆ្នាំហើយក្ដី ប៉ុន្តែសម្រស់របស់នាងនៅតែក្មេងជាងវ័យ។

ថ្មីៗនេះ សាន់ ឆាយ បានលេចមុខថតរូបផ្សព្វផ្សាយពាណិជ្ជមួយ ដែលមិនច្បាស់ពីផលិតផលអ្វីឱ្យប្រាកដ ប៉ុន្តែតាមរយៈរូបថតដែលបានបង្ហោះតាមអ៊ីនធឺណិត មហាជនចាប់អារម្មណ៍ខ្លាំងរូបរាងរបស់នាង ឃើញថានាងមានរាងស្ដើងស្រឡូន ចំណែកមុខមាត់វិញ ស្រស់ស្អាតដូចយុវវ័យអាយុម្ភៃប្លាយអ៊ីចឹង។

ក្រោយរូបថតបែកធ្លាយពាសពេញបណ្ដាញសង្គមចិន អ្នកគាំទ្ររបស់ សាន់ ឆាយ លាន់មាត់សរសើរនាងពេញៗមាត់ ពួកគេនាំគ្នាលើកឡើងស្រដៀងៗគ្នាថា តារាស្រីរូបនេះនៅតែជាកំពូលសម្រស់របស់តៃវ៉ាន់មិនផ្លាស់ប្ដូរឡើយ។
គួររំលឹកថា កាលពីពេលកន្លងទៅ សាន៉ ឆាយ ធ្លាប់ប្រកាសថាខ្លួនកំពុងប្រឈមនឹងជំងឺបាក់ចិត្ត ដែលកាលណោះរូបសម្រស់របស់នាងបានបាក់ស្រុតជាខ្លាំង ទើបតែរៀបការលើកទី២រួចទេ សុខភាពផ្លូវចិត្តរបស់ សាន់ ឆាយ ហាក់ល្អប្រសើរឡើងវិញ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ អតីតតួ សាន់ឆាយ ប្រកាសមានផ្ទៃពោះ ក្នុងវ័យ ៤៦ឆ្នាំ
ចុចអាន៖ រឿងពីរយ៉ាងគត់ ចៀវៃ ទម្លាប់អនុវត្តជាប្រចាំ ដើម្បីរក្សាសម្រស់ឱ្យក្មេងជាងវ័យ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?