ជីវិតកម្សាន្ដ
Bella Ranee ប្រែរូបរាងថ្មីក្នុងហ្គេមមួយប្រភេទ ហ្វេនៗមើលលែងស្គាល់
Bella Ranee បានបង្កើតអារម្មណ៍អ្នកគាំទ្រម្តងទៀត ជាមួយនឹងរូបរាងថ្មីប្លែកភ្នែកក្នុងហ្គេមមួយប្រភេទបែបភ័យរន្ធត់ រហូតហ្វេនៗនាងលាន់មាត់ថា មើលអាយដលខ្លួនឯងសឹងមិនស្គាល់។
នៅក្នុងរូបភាពនោះ តួឯកស្រីក្នុងរឿង “ភ្លើងបុណ្យ” បានស្លៀកឈុតពណ៌ក្រហមអង្គុយលើបល្ល័ង្ក ខណៈកែវភ្នែកនាងសម្លឹងមើលមកកាំម៉េរាយ៉ាងមុតថ្លា។ យ៉ាងណាមិញអ្នកគាំទ្រជាច្រើហាក់ចាប់អារម្មណ៍ថា ក្រោយ Bella ប្រកាសនៅលីវគ្មានគូគាប់ទ្រនាប់ចិត្តដូចគេ នាងស្រាប់តែប្រែជាស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។
ជាងនេះទៅទៀត បច្ចុប្បន្ននាងថែមទាំងសម្បូរការងារធ្វើច្រើន រហូតស្ទើរតែមិនសម្រាក បូករួមទាំងព្រឹត្តិការណ៍ អ្នកធ្វើបទបង្ហាញ ការផ្សាយពាណិជ្ជកម្ម ទោះជាអ្នកងាកទៅណាក៏ដោយ ឃើញតែមុខ Bella ជាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយគ្រប់ពេលវេលានៅក្នុងប្រទេសថៃ។
ដោយឡែកសម្រាប់រូបភាពដែល Bella Ranee បានថតតែងជាតួស្រីក្នុងហ្គេម នាងត្រូវហ្វេនៗសរសើរដូចៗគ្នាថាស្អាតខ្លាំងណាស់! ចំណែកអ្នកខ្លះក៏ថាមនុស្សនៅលីវ ពិតជាស្រស់ស្អាតនិងមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញជាងមុនទ្វេដងទៅទៀត៕
សូមទស្សនារូបភាពខាងក្រោមនេះ៖








ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីឡាវដែលថតរូបជាមួយ Bella ត្រូវអ្នកគាំទ្រចង់ឲ្យជាគូស្នេហ៍ពិត
ចុចអាន៖ម៉ូដសក់ថ្មី អាចផ្លាស់ប្ដូរតារាជើងចាស់ Nune Woranuch ស្មើក្មេងស្រករក្រោយ

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច