Connect with us

ជីវិតកម្សាន្ដ

ព្រឹទ្ធាចារ្យសិល្បៈ ៣ រូប សង្កត់ធ្ងន់ដូចគ្នាអំពី “មនោសញ្ចេតនា” ក្នុងពេលសម្ដែង

បានផុស

នៅ

​បន្ទាប់ពី​បេសកកម្ម​ប្រកាស​ទទួល​ពាក្យ​ប្រកួត​ពី​បេក្ខជន​ទូទាំង ២៥ រាជធានី​-​ខេត្ត អស់​រយៈពេល​ ១​ ខែ​កន្លះ​មក កម្មវិធី​ល្ខោន​ខ្មែរ រដូវ​កាល​ទី​ ១ បាន​ស្វាគមន៍​នូវ​បេក្ខជន​ជាច្រើន​ក្រុម​ទូទាំងប្រទេស​។ ប្រព្រឹត្តទៅ​ក្រោម​វិញ្ញាសា “​ទម្រង់​របាំ​ក្បាច់បុរាណ​ខ្មែរ​” កម្មវិធី​ល្ខោន​ខ្មែរ បាន​ឈាន​មកដល់​វគ្គ​ជម្រើស​ដោយ​គណៈកម្មការ និង​វគ្គ​តម្រង់ទិស​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងដំណាក់កាល​នេះ គណៈកម្មការ​បានធ្វើកា​រ​ត្រួតពិនិត្យ​នូវ​រាល់​វីដេអូ​សម្ដែង​របស់​បេក្ខជន​ក្រុម​នីមួយៗ ហើយ​មានតែ​ក្រុម​ដែល​បំពេញ​លក្ខណៈ​ត្រឹមត្រូវ ស្របតាម​គោលការណ៍ និង​លក្ខន្តិកៈ​របស់​កម្មវិធី​ប៉ុណ្ណោះ ទើប​អាច​ឈានទៅ​វគ្គ​បន្ទាប់​បាន​។

​នា​ដំណាក់កាល​តម្រង់ទិស ឯកឧត្តម​សាស្ត្រាចារ្យ ព្រឿង ឈៀង បាន​មានប្រសាសន៍ថា​ល្ខោន​មួយ​ដែល​ល្អគន់ ត្រូវមាន​គុណសម្បត្តិ ​៣ ​យ៉ាង ទី​ ១ គឺ​អ្នក​សម្ដែង​ត្រូវមាន​នាដកម្ម (​ដាក់​មនោសញ្ចេតនា លេង​ទឹកមុខ ខឹង សប្បាយ​) ទី​ ២ គឺ​អ្នក​ច្រៀង​ត្រូវ​បញ្ចូល​មនោសញ្ចេតនា ទៅតាម​សាច់រឿង​ឈុត​ឆាក​និង​ទី​ ៣ អ្នកភ្លេង​ក៏ត្រូវ​ចូល​តួ​ទៅតាម​នោះដែរ ឧទាហរណ៍​ពេល​ដល់​ឈុត​កម្សត់ ភ្លេង​ត្រូវ​កម្សត់​តាម​នោះ មិនមែន​កន្ត្រាក់​ឡើយ​។

​ទាក់ទិន​ទៅនឹង​ផ្នែក​មនោសញ្ចេតនា​នេះ​ដដែល លោកស្រី​ព្រឹទ្ធាចារ្យ ប៉ែន សុខ​ហួន ក៏មាន​អនុសាសន៍​បន្ថែម​ផងដែរ​ថា​៖ “​បើតាម​ប្រសាសន៍​របស់លោក​យាយ ជា សាមី ល្ខោន​ក្បាច់បុរាណ គឺ​មនោសញ្ចេតនា ត្រូវ​លេង​ជាមួយ​ក្បាច់ បានន័យថា​យំសើច តាមរយៈ​កាយវិការ​ក្បាច់​នីមួយៗ មិន​ដូច​បាសាក់ យីកេ​ឡើយ​។ ហើយ​ក្បាច់​នោះ​ទៀតសោត​ត្រូវឱ្យ​ច្បាស់លាស់ និង​មាន​ទម្ងន់ ឧទាហរណ៍​ថា​ពេល​ចង្អុល​លក្ខណៈ​ខឹង ត្រូវ​ចង្អុល​ឱ្យ​ធ្ងន់ ឱ្យចំ​។​”

​ចំណែកឯ​លោកស្រី​សាស្ត្រាចារ្យ សំ សត្យា បាន​សង្កត់ធ្ងន់ថា ការ​រាំ ត្រូវដាក់​មនោសញ្ចេតនា​ទៅតាម​តួអង្គ ឧទាហរណ៍​តួ​នាង​សីតា​ពេល​ឃើញ​យក្ស និង​ឃើញ​មនុស្ស ភ័យ​ខុសគ្នា​។

​ការដាក់​មនោសញ្ចេតនា គឺ​ដើរតួ​សំខាន់​ក្នុងការ​រាំ ដើម្បីឱ្យ​ល្ខោន ឬ​របាំ​នោះ មាន​ភាពរស់រវើក ទាក់ភ្នែក​អ្នកមើល​ឱ្យចូល​អារម្មណ៍​តាម​។ ជា​ចុងក្រោយ ព្រឹទ្ធាចារ្យ​សិល្បៈ​ទាំង ​៣ ​រូប បាន​កោតសរសើរ​នូវ​ទឹកចិត្ត​ស្រឡាញ់ និង​អភិរក្ស​វប្បធម៌ សិល្បៈ​បុរាណ របស់​បេក្ខជន​ទាំងអស់ ដែលជា​អ្នក​បន្តវេន ជា​ធនធាន និង​ជា​គ្រាប់ពេជ្រ​កំពុង​ច្នៃ​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ក៏មាន​បទ​បង្ហាញ​ស្ដីពី​បច្ចេកទេស​ថត និង​ផ្សព្វផ្សាយ ដោយ​លោក ឆ​យ ធារ៉ា ជា​សមាជិក​នៃ​លេខាធិការដ្ឋាន​សស​យក ខេត្តស្វាយរៀង ដែល​លោក​បាន​ណែនាំ​អំពី​វិធី ​៨​ យ៉ាង ដើម្បី​ទទួលបាន​វីដេអូ​ប្រកបដោយ​គុណភាព​វិជ្ជាជីវៈ ក៏ដូចជា​ណែនាំ​ពី​កម្មវិធី​កាត់ត​វីដេអូ​ក្នុង​ទូរ​សព្ទ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ដំណាក់កាល​បន្ទាប់​នៃ​កម្មវិធី​ល្ខោន​ខ្មែរ គឺជា​ការ​ជម្រុះ​បេក្ខជន ដោយ​វាយតម្លៃ​លើ​វីដេអូ​សម្ដែង​របស់​ក្រុម​នីមួយៗ ហើយ​មានតែ ១២ ​ក្រុម​ប៉ុណ្ណោះ ទើប​អាច​ឆ្ពោះទៅ​វគ្គ​ក្រោយ​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម