ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទូចស្នើសុំការគាំទ្រ និងការផ្តល់កម្លាំងចិត្ត ពីមហាជនខ្មែរ
កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលជាម្ចាស់មកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) បានចេញមុខទទូចស្នើរសុំការគាំទ្រ និងផ្តល់កម្លាំងចិត្តពីមហាជនខ្មែរទូទាំងប្រទេស ខណ:ការប្រកួតនៅលើឆាកអន្តរជាតិកាន់តែកៀកថ្ងៃ។
កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ពេលនេះនាងកំពុងតែត្រូវការការលើកទឹកចិត្ត និងគាំទ្រពីប្រជាជនកម្ពុជាទូទៅ។ ពេជ្រ វត្តីសារ៉ាឌ្ឍី បានថ្លែងពាក្យដូច្នេះថា ប្រជាជនកម្ពុជា ខ្ញុំត្រូវការអ្នក យេីងរួមគ្នាដេីម្បីកម្ពុជា តេីបានទេ? ។

បវរកញ្ញារូបនេះបានលើកឡើងថា អ្នកដែលឈ្នះ១០រូប នឹងទទួលបានកិច្ចស្វាគមន៍ដោយមានឱកាសទទួលទានអាហារជាមួយនឹង Mr. Nawat President MGI ដើម្បីអោយនាងខ្ញុំទទួលបានឱកាសមួយនេះ សូមជួយចុចlike និង Shareអោយច្រើនៗ ក្នុងផេកផ្លូវការណ៍ Miss Grand International !។ សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលធ្វើដើម្បីកម្ពុជា។

ដោយឡែកនៅលើផេកផ្លូវការណ៍របស់ MissGrand Cambodia ក៏បានបង្ហោះសារស្វែងរកការគាំទ្រពីមហាជនផងដែរ។ ក្នុងនោះដែរក៏បានលើកឡើងថា កាន់តែកៀកថ្ងៃប្រកួត កាន់តែខំប្រឹងមានតែពាក្យថា តស៊ូ អត់ធ្មត់ ដើរទៅមុខជានិច្ចទោះលទ្ធផលយ៉ាងណាត្រូវតែទទួលយក។

សូមជម្រាបថា កញ្ញា ពេជ្រ វត្តី សារ៉ាឌ្ឍី កន្លងមកត្រូវបានមហាជនលើកសរសើរគ្រប់គ្នាថា សក្ដិសមជាម្ចាស់មកុដគ្រប់កាយវិកា ពាក្យសម្ដី ចំណេះដឹង ទាំងកម្ពស់ និងសម្រស់ គឺនាងមានភាពលេចធ្លោ។ ក្រោយពីក្លាយជាម្ចាស់មកុដកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានតួនាទីតំណាងអោយកម្ពុជាលើឆាកអន្តរជាតិនៃកម្មវិធីMiss GrandInternationalក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?