ជីវិតកម្សាន្ដ
បវរកញ្ញា Han Lay អតីត Miss Grand មីយ៉ាន់ម៉ា ទទួលបានសិទ្ធិរស់នៅប្រទេសកាណាដា
បវរកញ្ញាមីយ៉ាន់ Han Lay អតីត Miss Grand Myanmar ឆ្នាំ២០២០ ទទួលបានសិទ្ធិទៅរស់នៅទឹកដីកាណាដាហើយ បន្ទាប់មានការរដុតដៃដុតជើងពីស្ថាបនិក Miss Grand International លោក Nawat។

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក Nawat បានចេញមុខប្រកាសនៅលើផេកផ្លូវការរបស់លោកថា Han Lay នឹងត្រូវទៅរស់នៅផ្តើមជីវិតថ្មីនៅទីក្រុង Toronto ប្រទេសកាណាដា ក្រោយពីអតីតបវរកញ្ញារូបនេះជួបព្យុះភ្លៀងរឿងនយោបាយនៅក្នុងប្រទេសកំណើត កំលុងពេលនាងឡើងឆាកប្រកួត Miss Grand International 2020។

នៅឆាកប្រកួត Miss Grand International 2020 បវរកញ្ញាតំណាងមីយ៉ាន់ម៉ារូបនេះ បាននិយាយរិះគន់ចំៗលើការដឹកនាំរបស់ពួកយោធា ហើយក៏ត្រូវបានអាជ្ញាធរធ្វើទុក្ខបុកម្នេញ រហូតធ្វើឱ្យនាងមិនអាចត្រឡប់ចូលប្រទេសវិញបាន ដូច្នេះនាងត្រូវរស់នៅប្រទេសថៃជាមួយស្ថាប័ន Miss Grand។ យ៉ាងណាមិញ រំលងទៅបាន ២ឆ្នាំ ពេលនេះ Han Lay មានឱកាសទៅរស់នៅបរទេស ប្រកបដោយសន្តិភាព។

បន្ថែមពីលើនេះដែរ លោក Nawat រំពឹងថា Han Lay អាចនឹងក្លាយជា Miss Grand តំណាងកាណាដាមកចូលរួមប្រកួតនៅលើឆាក Miss Grand International ម្តងទៀត៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ បញ្ហាចម្រូងចម្រាសរវាងស្ថាបនិក Miss Grand និងបវរកញ្ញា Engfa ឈានដល់ទីបញ្ចប់
ចុចអាន៖ ម្ដាយ Naphat ចេញមុខមកបញ្ជាក់ទំនាក់ទំនងកូនប្រុសជាមួយ Baifern

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ