Connect with us

ជីវិតកម្សាន្ដ

ខ្លាំង​មែន​!!! ចេញលទ្ធផលហើយ​ តន់ ចន្ទ​សី​ម៉ា មានអ្នកចូលទស្សនា៥២៥លាន​ដង ​ក្នុង​ឆ្នាំ២០២០

បានផុស

នៅ

​នៅសល់តែ១​ថ្ងៃទៀតទេ ឆ្នាំ​២០២០​នេះ នឹង​ត្រូវឆ្លងចូលឆ្នាំ២០២១ហើយ បើនិយាយពី views បទ ចម្រៀងរបស់ តន់ ចន្ទ​សី​ម៉ា វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងរូបនេះ ប្រើពេល មិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់ មានអ្នកចូលទស្សនាសរុបរហូតដល់ទៅ៥២៥M ។ នេះបើ តាមបង្ហាញឲ្យ ដឹងមុននេះបន្តិច លើផេ​កផ្លូវការ របស់ផលិតកម្ម Galaxy Navatra​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្អែកតាមរបាយការណ៍ពីផេ​កផ្លូវការ របស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទ​សី​ម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេ នៅកម្ពុជាក្នុងឆ្នាំ​២០២០​នេះ មានរហូតដល់ទៅជាង៥២៥M លានដងឯណោះ។

​ក្នុងចំណោមល្បីៗ របស់នាងគេឃើញបទ “​ឡាន សា​រ៉ែ​ន ” បានឈរនៅលេខរៀងទី១ ដោយ មានអ្នក views រហូតដល់ទៅ ៣១.៩០M ត្រឹមតែ​១០​ខែ លេខរៀងទី២ បទ​” ដណ្ដឹងអូនទៅ​” មាន អ្នក views​រហូតដល់ទៅ ២៩.៨០M ត្រឹមតែ​៩​ខែ លេខរៀងទី​៣ បទ “​ចង់​សុំ Wifi “​មាន អ្នក views​រហូតដល់ទៅ​២៥.០០M ត្រឹមតែ​៥ខែ​ប៉ុណ្ណោះ​។​

​តាមការវាយតម្លៃរបស់លោក យឹម តា​ស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra នៅឆ្នាំ២០២១ តន់ ចន្ទ​សី​ម៉ា នឹងឈរលំដាប់កំពូលបន្តទៀត ហើយ views បទចម្រៀងរបស់ នាងនឹងកើនឡើងដល់ទៅ ១០០០​លានដង ដែលចំនួននេះ គឺពិបាកនឹងមានតារាចម្រៀងរូប ណាអាចដណ្ដើម​តំណែងនាងបាននោះឡើយ នេះបើផ្អែកតាមសន្ទុះនៃការគាំទ្របទពិសោធន៍ ភាពរីកចម្រើនរបស់នាង​។ បែបណាក្ដី អ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើល ថា តើអាចមានតារាចម្រៀងណា ដែលអាចដណ្ដើមតំណែង តន់ ចន្ទ​សី​ម៉ា បានក្នុងទសវត្សរ៍ថ្មី នេះ​!៕

អត្ថបទ៖ ស៊ុន ហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៤ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៨ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម