Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី ៖ ខ្ញុំមានមហិច្ឆតាដ៏ធំសម្រាប់តំណាងប្រទេស

បានផុស

នៅ

ជាការពិតអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាកត់សម្គាល់ឃើញថា បវរកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលជាម្ចាស់មកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia2022) រហូតមកទល់ពេលនេះនៅតែទទូចស្នើរសុំការគាំទ្រ និងផ្តល់កម្លាំងចិត្តពីមហាជនខ្មែរទូទាំងប្រទេស ខណ:ការប្រកួតនៅលើឆាកអន្តរជាតិកាន់តែកៀកថ្ងៃឈានចូលមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ក៏បានប្រកាសបង្ហាញពីឆន្ទ: និងការតាំងចិត្តខ្ពស់របស់ខ្លួនក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិផងដែរ។ កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី បានថ្លែងប្រាប់ឲ្យដឹងដូច្នេះថា ការព្យាយា​មមិនដែលធ្វេីអោយនរណាម្នាក់ឈឺចាប់ឡេីយ! ខ្ញុំមានមហិច្ឆតា​ដ៏ធំធេងសម្រាប់ការធ្វេីជាអ្នកតំណាងប្រទេស ខ្ញុំតែងខិតខំនិងធ្វេីគ្រប់យ៉ាងដោយមានការតាំងចិត្តខ្ពស់។

ពេជ្រ វត្តីសារ៉ាឌ្ឍី បានបញ្ជាក់បន្ថែមភ្ជាប់នឹងវីដេអូនៃការហាត់សមទៀតថា នៅក្នុង​វីឌីអូ​មួយនេះគ្រាន់តែជាចំណែកតូចមួយនៃការព្យាយាមរបស់ខ្ញុំ។ ការឈឺចាប់ដែលគ្មានសម្លេងនឹងផ្តល់អោយខ្ញុំវិញនូវរូបរាងដ៏ល្អពិតប្រាកដស័ក្ដិសមជាបវរកញ្ញាកម្ពុជា​ដែលអាចទៅប្រកួតប្រជែងជាមួយអន្ដរជាតិបានដោយភាពជឿជាក់ គ្រប់គ្នាអាចផ្លាស់ប្តូរខ្លួនឯងបាន ដរាបណាយេីងនៅតែជឿជាក់ថាយេីងពិតជាធ្វេីបាន។

បន្ទាប់ពីមានការបង្ហាញឆន្ទ:ដ៏មោះមុត និងការតាំងចិត្តរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី គេឃើញមានអ្នកគាំទ្រមួយចំនួនបានផ្តើមលើកទឹកចិត្ត និងជូនពរដល់នាងក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិឆាប់ៗនេះ។ ដោយឡែកក្នុងនោះក៏មានការលើកឡើងថា អាណិតណាស់ ខំណាស់ ដើម្បីក្ដីស្រម៉ៃខ្លួនឯងផ្ទាល់ និងដើម្បីប្រទេសជាតិតែបែជាមានបញ្ហា ដោយសារស្ថាប័ន។ ស្ថាប័នគួរដោះស្រាយឆាប់ៗសម្រាប់គាត់។រឹងមាំណាបងស្រីខ្ញុំចាំលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តឱ្យបងគ្រប់វិនាទី។

សូមជម្រាបថាកញ្ញា ពេជ្រ វត្តី​សារ៉ាឌ្ឍី កន្លងមកត្រូវបានមហាជនលើកសរសើរគ្រប់គ្នាថាសក្ដិសមជាម្ចាស់មកុដ គ្រប់កាយវិកា ពាក្យសម្ដី ចំណេះដឹង ទាំងកម្ពស់ និងសម្រស់ គឺនាងមានភាពលេចធ្លោ។ ក្រោយពីក្លាយជាម្ចាស់មកុដកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានតួនាទីតំណាងអោយកម្ពុជាលើឆាកអន្តរជាតិនៃកម្មវិធី Miss GrandInternationalក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម