ជីវិតកម្សាន្ដ
ស្ទាយផាត់មុខរបស់ Chompoo អ្នកគាំទ្រស្មានថាអាយុទើបតែ ១៦ ឆ្នាំ
បើទោះបីជាឈានចូលវ័យ៤០ឆ្នាំ និងមានកូនប្រុសស្រី៣នាក់ហើយក្ដី តែសម្រស់ Chompoo Araya នៅតែស្រស់ស្អាត រឹតតែមានមន្តស្នេហ៍ទាក់ទាញខ្លាំងដដែល។

ជាក់ស្ដែងកាលពីពេលថ្មីៗ អ្នកម្ដាយកូន៣រូបនេះបានបង្ហាញពីស្ទាយផាត់មុខបែបក្រមុំ១៦ឆ្នាំ រហូតធ្វើឲ្យបណ្ដាញសង្គមអ៊ិនស្តាក្រាមមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការតុបតែងខ្លួនថ្មី ទាំងស្ទាយស្លៀកពាក់ បានប្រែក្លាយអាយុតារាស្រីរូបChompoo ទៅជាយុវវ័យម្ដងទៀត ជាមួយនឹងសំណេរថា “My make-up ១៥ឬ១៦ ឆ្នាំ។”
ភ្លាមៗនោះ អ្នកគាំទ្ររបស់នាងជាច្រើនបានចូលមក Comment និងយល់ស្របថា រូបរាងនេះធ្វើឲ្យ Chompoo មើលទៅក្មេងខ្លាំងណាស់ និងពិតជាស្រស់ស្អាតមែនទែន។ លើសពីនេះ ស្ទាយផាត់ថ្មី ប្រៀបដូចជាការវិលត្រឡប់ទៅកាន់ពេលវេលានៃការចូលក្នុងឧស្សាហកម្មថ្មីផងដែរ។

គួររឭកដែរថា Chompoo Araya បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៨ ក្នុងអាយុទើបតែ ១៧ ឆ្នាំប៉ុណ្ណោះ ពីការប្រលង Miss Motor Show មុននឹងត្រូវបានទាក់ទងនឹងអ្នកស្រី Rumpa Bhirombhakdi ជាអ្នកសរសេររឿងឲ្យក្រុមហ៊ុនតារាវីដេអូមួយ ដើម្បីសាកល្បងនៅមុខកាមេរ៉ា។ ទន្ទឹមគ្នានេះដែរ នាងគឺជាតារាដែលមើលថែខ្លួនឯងបានយ៉ាងល្អទាំងរូបរាង ការហាត់ប្រាណ រួមទាំងរបបអាហារ ទោះបីមានមានកូនដល់ទៅនាក់ទៅហើយក្ដី៕
សូមទស្សនារូបភាពខាងក្រោម៖






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ ឈុត ពីតួឯកស្រីក្នុងរឿង “បងជាព្រះអាទិត្យអូន” នៅប្រទេស អ៊ីតាលី
ចុចអាន៖Bella Ranee ប្រែរូបរាងថ្មីក្នុងហ្គេមមួយប្រភេទ ហ្វេនៗមើលលែងស្គាល់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?