Connect with us

ជីវិតកម្សាន្ដ

សុខ ពិសី ស្ទើរមិនជឿថា ខ្លួនឯងអាចធ្វើបាន និងទទួលការសរសើរពីអ្នកគាំទ្រ ក្នុងចម្រៀង ១ បទ

បានផុស

នៅ

​កញ្ញា សុខ​ ពិសី មកទល់​បច្ចុប្បន្ន​ត្រូវបាន​គេ​ចាត់ទុកថា​ នាង​ជា​កំពូល​តារាចម្រៀង​សំនៀង​ផ្អែម​ ដែល​រក្សាបាន​ការគាំទ្រ​ និង​មាន​ប្រជាប្រិយភាព​មិន​ចេះ​ថមថយ។​ ម្យ៉ាងទៀត ពិសី ថ្វី​ត្បិត​នាង​មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​មែន​ប៉ុន្តែ​គេ​នៅ​គិតថា​កញ្ញា​ សុខ ពិសី ជា​រាជិនី​សម្រស់​ដែល​ស្រស់ស្អាត​ខ្លាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក​បើ​ចាប់អារម្មណ៍​កាលពី​ថ្មីៗ​នេះ​ កញ្ញា​ សុខ ពិសី ក៏បាន​សាង​ប្រជាប្រិយភាព និង​ទទួលបានការកោតសរសើរ​ច្រើន​បន្ថែមទៀត​ ក្រោយ​ពេលនាង​បាន​បង្ហើរ​សំនៀង​តាមរយៈចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា​«​ស្ពាន​សាង​ស្នេហ៍​»​នៅក្នុង​កម្មវិធី​មួយ​ ដោយ​ប្រើទឹកដម​សមឡេង​ដ៏​ផ្អែម​ពីរោះ​លន្លង់លន្លោច​ស្ដាប់​ហើយ​ជក់ចិត្ត​គ្រប់គ្នា​តែ​ម្ដង។​

​ត្រង់ចំណុច​នេះហើយ​ ទើប​ធ្វើ​ឲ្យ​សាមីខ្លួន ​កញ្ញា សុខ​ ពិសី​ បង្ហាញ​ការសប្បាយ​ចិត្ត ​និង​រំភើប​ខ្លាំង​ ដោយហេតុថា ​ដំបូង​ឡើយ​នាង​គិតថា​ខ្លួន​ប្រហែលជា​មិនអាច​ធ្វើបាន​ល្អ​ទេ ​ព្រោះ​នាង​ជា​អ្នកចម្រៀង​សម័យ។​ កញ្ញា សុខ ពិសី បានបង្ហោះសារភ្ជាប់ការសរសើរពីអ្នកគាំទ្រថា ជម្រាបតាមត្រង់ដំបូងខ្ញុំគ្មានជំនឿចិត្តថា ខ្ញុំនឹងធ្វើបានទាល់តែសោះ ព្រោះនាងខ្ញុំជាតារាចម្រៀងសម័យដូច​ច្នេះ​ការបកស្រាយ​ក៏​មិនល្អ​ឥតខ្ចោះ​។​

​កញ្ញា សុខ ពិសី បញ្ជាក់ថា ភាព​ភ័យភាព​បារម្ភ​ ត្រូវ​បាន​រំសាយ​ក្រោយ​បានឃើញ​Comments​លើក ទឹកចិត្ត​របស់​បងប្អូន​ទាំងអស់គ្នា​។ ​អរគុណ​គ្រប់​យ៉ាង​គោរព​ស្រលាញ់​បងប្អូន​ទាំងអស់គ្នា​ពេញ​បេះដូង​របស់​នាង​ខ្ញុំ​។ ​សូមជម្រាបថា ​កញ្ញា សុខ ពិសី សព្វថ្ងៃ​នៅតែ​រក្សាបាន​សន្ទុះ​នៃ​ការ​គាំ​​ទ្រ​ និង​មាន​ទីផ្សារ​ចម្រៀង​ខ្លាំង​ មិន​ចាញ់​មិត្តភក្តិ​រួម​ជំនាន់​ឡើង ខណៈរូប​សម្ផស្ស សុខ ពិសី គឺ​រក្សាបាន​ភាពស្រស់ស្អាត​ និង​មាន​រាង​តូច​ច្រឡឹង​គួរ​ឲ្យ​ស្រលាញ់​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ២៦ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២៧ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២៨ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម