Connect with us

ជីវិតកម្សាន្ដ

អូន​ជា​គ្រូពេទ្យ ស្នាដៃ​ថ្មី​ពី​លោក ម៉ម សំនៀង ច្រៀង​លើកទឹកចិត្ត​គ្រូពេទ្យ​កម្ពុជា​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩

បានផុស

នៅ

​ដើម្បី​ជា​ការ​លើកទឹកចិត្ត​និង​ដឹងគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​កម្ពុ​ជានា​យុទ្ធនា​ការចូលរួម​ប្រយុទ្ធប្រឆាំង​ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ ដោយ​បាន​លះបង់​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ កវីនិពន្ធ​លោក ម៉ម សំនៀង បានសម្រេច​ជ្រើស​និពន្ធ​បទ​ចម្រៀង​ ដែល​ជា​ស្នាដៃ​ថ្មី​(Original Song)​មាន​ចំណងជើង​ថា អូន​ជា​គ្រូពេទ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បទ​ចម្រៀង អូន​ជា​គ្រូពេទ្យ ដែល​ជា​ស្នាដៃ​និពន្ធ​ថ្មី​ពី​សំណាក់​លោក ម៉ម សំនៀង នេះ​ដែរ​ជា​ការ​កត់សម្គាល់​បន្ទាប់​ពី​ ត្រូវ​បាន​បញ្ចេញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ទើបបាន​រយៈពេល​ប្រមាណ​២​ថ្ងៃ​ប៉ុណ្ណោះ​ គឺ​ភ្លាមៗ​នេះ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​គាំទ្រ​នឹង​មាន​ចំនួន​អ្នក​ចូល​ទស្សនា​កើន​ជា​លំដាប់​។​ ខណៈ​ក៏​មាន​ការលើក​ឡើង​ថា ប​ទ​នេះ​ក្រោយពេល​បាន​ស្តាប់​ហើយ​ពិត​ជា​មាន​អត្ថន័យ​ចាក់​ដោយ​ចំ​បេះដូង​មហាជន​ខ្មែរ ​ចំពោះ​ទឹកចិត្ត​ដ៏​មិន​អាច​កាត់ថ្លៃ​បាន​របស់​ក្រុមគ្រូពេទ្យ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។

​លោក ម៉ម សំនៀង បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា ​សម្រាប់​បទ អូន​ជា​គ្រូពេទ្យ ជា​ស្នាដៃ​និពន្ធ​ថ្មី​និង​ច្រៀង​ដោយ​ខ្លួន​លោក​ផ្ទាល់។ ​បទ​នេះ​ បានសម្រេច​និពន្ធ​ឡើង​នា​អំឡុង​ពេល​កើតមាន​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​២៨ វិច្ឆិកា​ ដែល​កម្ពុជា​បាន​ផ្ទុះឡើង​សារ​ជាថ្មី​នូវ​ជំងឺ​កូ​វីដ​-១៩​ឆ្លង​ដល់​សហគមន៍​។ ចំពោះ​គោលបំណង​នៃ​ការ​និពន្ធ​បទ អូន​ជា​គ្រូពេទ្យ ត្រូវ​បាន​លោក ម៉ម សំនៀង បញ្ជាក់​ដោយ​ខ្លី​ថា​ លោក​បាន​ធ្វើឡើង​ ដើម្បី​ចូលរួមចំណែក​លើកទឹកចិត្ត​នឹង​អរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​កម្ពុជា​ ដែល​បាន​លះបង់​យ៉ាង​ធំធេង នៅ​ពេល​វេលា​ទាំង​កម្លាំងកាយ​ចិត្ត​ ក្នុងការ​ព្យាបាល​និង​ប្រយុទ្ធ​ប្រឆាំង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​។​ លោ​កថា​ អ្វី​ដែល​សំខាន់​ទៀត​នោះ​ គឺ​ចង់​ឲ្យ​បទ​ចម្រៀង​មួយ​នេះ​ ឮ​ដល់​ក្រុមគ្រូពេទ្យ​គ្រប់រូប​និង​ទូទាំង​ប្រទេស​តែ​ម្តង​។

​លោក ម៉ម សំនៀង បាន​និយាយ​ទៀតថា ​សារ​ចុងក្រោយ​របស់​លោក​ គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការលើកទឹកចិត្ត​និង​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា​នោះ​ទេ​។ ​ម្យ៉ាងទៀត​លោក ​ក៏បាន​អំពាវនាវ​ដល់​មហាជន​ខ្មែរ​គ្រប់រូប​ត្រូវ​ចូលរួម​ជួយ​ក្រុម​គ្រូពេទ្យ​កម្ពុជា ជួយ​ប្រជាជន​កម្ពុជា ជួយ​សេដ្ឋកិច្ចកម្ពុជា​ តាមរយៈ​ការ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​ សូមជម្រាប​ថា​ លោក​ម៉ម សំនៀង បច្ចុប្បន្ន​ក្រៅ​តែ​ការ​និពន្ធ​បទ​ចម្រៀង​លោក​ ក៏​ជា​អ្នកសារព័ត៌មាន​ល្បីឈ្មោះ​មួយ​រូប​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​BTV​ ផង​ដែរ​៕

សូមទស្សនាវីដេអូ

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ខ្លាំង​មែន​!!! ចេញលទ្ធផលហើយ​ តន់ ចន្ទ​សី​ម៉ា មានអ្នកចូលទស្សនា៥២៥លាន​ដង ​ក្នុង​ឆ្នាំ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ

ជីវិតកម្សាន្ដ៣០ នាទី មុន

បវរកញ្ញាល្បីម្នាក់ ត្រូវអ្នកគ្រូរបាំបុរាណទម្លាយរឿងកើតចរិតតួឯក

ព័ត៌មានជាតិ៣១ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ លើកដំណោះស្រាយ ៣ ចំណុច ដល់អតីតបុគ្គលិកណាហ្គាវើលដ៏ ពិចារណា ដើម្បីបញ្ឈប់ការតវ៉ា

សេដ្ឋកិច្ច៤៦ នាទី មុន

រដ្ឋាភិបាល​​អូស្រ្តាលី​​ត្រៀម​ដាក់​ចេញ​កញ្ចប់​​ថវិកា​ ​ដើម្បី​​ជួយ​បន្ធូរ​បន្ថយ​អតិផរណា​​

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ គ្រូអាចបង្រៀនគួរបាន តាមតម្រូវការរបស់ សិស្ស អាណាព្យាបាល ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

Sokha Hotels

ព័ត៌មានពេញនិយម