ជីវិតកម្សាន្ដ
ស្ទាយផាត់មុខថ្មីរបស់ Yaya កំពុងទាក់ចិត្តអ្នកគាំទ្រគ្រប់ស្រទាប់
រូបរាងថ្មីនិងស្ទាយផាត់របស់ Yaya Urassaya កំពុងទាក់ទាញប្រជាប្រិយភាពពីមនុស្សគ្រប់ស្រទាប់ ឲ្យក្រឡេកមើលនាងមិនជិនណាយ ខណៈអ្នកខ្លះថាប្លែកខ្លាំងណាស់មើលសឹងមិនដឹងថា ជាតារាសម្ដែងសំណព្វចិត្តរបស់ពួកគេផង។

ជាមួយគ្នានេះដែរ រូបភាពដែលនាងបានបង្ហោះចូលបណ្ដាញសង្គម បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជាខ្លាំង។ ដោយសារតែការតុបតែងមុខបែបស្រស់ស្រាយ មើលទៅដូចស្ទីលកូរ៉េ បូករួមទាំងស្នាមញញឹមដ៏ស្រស់ស្អាតរបស់ Yaya ធ្វើឲ្យរូបនេះមើលទៅកាន់តែរស់រវើក និងទាក់ទាញខ្លាំងពីមហាជនគ្រប់ស្រទាប់។ តាមរយៈការបង្ហោះនេះ Yaya បានដាក់ Caption ថា Life lately with my favourite people ដែលមានន័យជាភាសាខ្មែរថា “ជីវិតនាពេលថ្មីៗនេះ ជាមួយមនុស្សដែលខ្ញុំចូលចិត្ត”។


បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹកនោះបានចែកចាយពាសពេញបណ្ដាញសង្គម អ្នកគាំទ្រជាច្រើនសម្រុកបញ្ចេញមតិសរសើរ YaYa ថាស្អាតប្លែកនិងគួរឲ្យស្រលាញ់ខ្លាំង ចំណែកអ្នកខ្លះថានាងដូចតុក្កតា Barbie របស់ Barry ថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ ឈុត ពីតួឯកស្រីក្នុងរឿង “បងជាព្រះអាទិត្យអូន” នៅប្រទេស អ៊ីតាលី
ចុចអាន៖ស្ទាយផាត់មុខរបស់ Chompoo អ្នកគាំទ្រស្មានថាអាយុទើបតែ ១៦ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ