Connect with us

ជីវិតកម្សាន្ដ

តួ លី លានជា ប្រកាសឈប់ពីសិល្បៈជារៀងរហូត

បានផុស

នៅ

ក្រោយលាក់ខ្លួនជិត ៣ឆ្នាំ ដោយសារជំងឺបៀតបៀន ពេលនេះ អតីតតួ លី លានជា (Jet Li) បង្ហាញខ្លួនសារជាថ្មី ធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរ ព្រោះតែរូបរាងទ្រុឌទ្រោមខ្លាំង មិនតែប៉ុណ្ណោះលោកថែមទាំងប្រកាស ​លែង​គិត​ចង់​លេច​មុខ​ក្នុងវិស័យសិល្បៈជារៀងរហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លី លានជា ធ្លាប់ជាតារាឈានមុខគេមួយរូប មិនថានៅក្នុងរោងកុន ឬកញ្ចក់ទូរទស្សន៍ឡើយ។ លោកត្រូវបានគេដាក់រហ័ស្សនាមជាស្តេចក្បាច់គុន ក្រោយពេលោកជោគជ័យ នៅក្នុងខ្សែភាពយន្តល្បីៗជាច្រើនរឿងទាំងក្នុង និងក្រៅប្រទេស។

ប៉ុន្មានឆ្នាំចុងក្រោយនេះ លី លានជា សម្រេចចិត្តចាកចេញពីសិល្បៈចិន ក៏ដូចជាពិភពហូលីវូដ ដោយសារតែមានបញ្ហាសុខភាព ជាពិសេសជំងឺបេះដូង ដែលវាជាមូលហេតុមិនអនុញ្ញាតឱ្យតារាវ័យ ៥៩ឆ្នាំនេះ ប្រឡូកក្នុងវិស័យភាពយន្តតទៅទៀតបាន។

ចែករំលែកពីស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងរ លី លានជា និយាយថា ខ្លួនមិនមែនជាមនុស្សអមតៈនោះទេ លោកក៏ដូចជាមនុស្សទូទៅដែរ រមែងកើត ចាស់ ឈឺ ស្លាប់ ហើយលោកពិតជាមិនអាចបង្ហាញវត្តមានក្នុងភាពយន្តទៀតឡើយ។ ភាពយន្តរឿង Mulan 2020 គឺជាខ្សែភាពយន្តចុងក្រោយបង្អស់ដែលតារាក្បាច់គុនរូបនេះបង្ហាញមុខ។

លោកបន្តថា លោកសុំបាត់ខ្លួនពីវិស័យសិល្បៈ ដើម្បីមានពេលមើលថែខ្លួនឯង និងចំណាយពេលជាមួយគ្រួសារឱ្យបានច្រើន។ នៅក្នុងកិច្ចសម្ភាសន៍សារព័ត៌មាន លី លានជា និយាយថា មិនថាប្រាក់ខែខ្ពស់ប៉ុណ្ណានោះទេ គ្រួសារ និងសុខភាពនៅតែជារឿងសំខាន់បំផុត។ ដូច្នេះហើយ ក្រោយបាត់មុខលើកញ្ចក់ទូរទស្សន៍ពីពេលនេះទៅ លោកនឹងផ្ដោតលើការមើលថែគ្រួសារ និងថែរក្សាសុខភាពវិញ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តួសម្ដែងជើងចាស់ ​៥រូប មិនទាន់មានអ្នកបំបាក់បាន ថែមទាំងជាម្ចាស់ទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងវិស័យសិល្បៈ

ចុចអាន៖ ហ្វាន ពីងពីង ​បង្អួតសម្រស់ក្នុងឈុតពណ៌ខៀវ អ្នកគាំទ្រទប់មិនសរសើរមិនបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៣ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម