Connect with us

ជីវិតកម្សាន្ដ

Anchilee អតីតបវរកញ្ញាចក្រវាលថៃ ធ្លាប់ត្រូវមិត្តប្រុសវាយធ្វើបាប ថែមទាំងគំរាមសម្លាប់

បានផុស

នៅ

Anchilee Scott-Kemis អតីតបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២១ ជានារីពោរពេញដោយសមត្ថភាព និងទំនុកចិត្តខ្ពស់។ នាងជាមនុស្សស្រីម្នាក់ក្នុងការបំផុសគំនិតបង្កើតឱ្យមានយុទ្ធនាការ Real Size Beauty (ភាពស្រស់ស្អាតពិត មិនស្ថិតលើរូបរាង) ដែលជួយជំរុញទឹកចិត្តស្រីៗជាច្រើនដែលមានរូបរាងស្រដៀងនឹងនាង មិន​ថា​ពួកគេ​មាន​ទំហំ​ប៉ុណ្ណា ​ក៏​អាច​ក្លាយ​ជា​រាជិនី​សម្រស់​បាន!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាភ្ញៀវពិសេសក្នុងកម្មវិធី Club Friday Show ដែលផលិតដោយ CHANGE2018 បវរកញ្ញា Anchilee បានចែករំលែករឿងរ៉ាវជីវិតស្នេហារបស់នាង ដែលត្រូវអតីតមិត្តប្រុសធ្វើបាបរាងកាយ ព្រោះនាងចង់យកបទពិសោធន៍ស្នេហាពីអតីតកាលទុកជាមេរៀនសម្រាប់ខ្លួនឯង និងមនុស្សស្រីដទៃទៀតផងដែរ។

បវរកញ្ញារូបនេះ ថ្លែងនៅក្នុងបទសម្ភាសន៍ថា ពេលនាងទើបតែផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលី ពេល​នោះ​នាងមានទំនាក់ទំនងជាមួយបុរសម្នាក់ វាគឺជាទំនាក់ទំនងដែលមិនមានការគោរពគ្នាទាល់តែសោះ។ វា​ជា​មេរៀន​ដ៏​ឈឺចាប់​មួយ​ក្នុង​ជីវិត​របស់​នាង ព្រោះគេតែងតែ​ស្តី​បន្ទោស មាក់ងាយ ​រុញ​ច្រាន ​ទះកំផ្លៀង និងបំពាន​លើ​រាង​កាយថែមទៀត។

ដំបូង​ឡើយ នាងព្យាយាម​អត់​ធ្មត់ ប៉ុន្តែទំនាក់ទំនងនៅតែមិនប្រសើរឡើង ដូច្នេះនាងឈប់ទ្រាំ​ ព្រោះយល់ថាវា​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​។ មិនតែប៉ុណ្ណោះអ្វីដែលធ្វើឱ្យ Anchilee កាន់តែអស់ទ្រាំលែងបាន គឺគេបានគំរាមសម្លាប់នាងថែមទៀតផង។

យ៉ាងណាមិញ ស្នេហាបច្ចុប្បន្នរបស់ Anchilee មានភាពផ្អែមល្ហែមនឹងគ្នាណាស់ មិត្តប្រុសរបស់នាងជាមនុស្សយល់ចិត្ត ផ្ដល់តម្លៃដល់ស្ត្រី ហើយតែងតែនៅចាំលើកទឹកចិត្ត ចាំជួយគាំទ្រ និងប្រកាន់អតីតកាលរបស់នាងឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការពិត ១១យ៉ាង ពី Anchilee Scott-Kemmis បវរកញ្ញាចក្រវាល ថៃ ឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៨ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម