ជីវិតកម្សាន្ដ
ផុតពី Naphat ពេលនេះ Baifern ត្រូវមហាជនសង្ស័យសាងស្នេហ៍ជាមួយកីឡាករម្នាក់
ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៣០ឆ្នាំ ដែលបានប្រារព្ធឡើងកាលពីម្សិលមិញនេះ តារាស្រី Baifern Pimchanok បានធ្វើឱ្យទស្សនិកជនខ្សិបខ្សៀវពាក្យចចាមអារ៉ាមថា នាងទំនងកំពុងសាងស្នេហាជាមួយកីឡាករវាយសីលោក Popor Sapsiree ព្រោះតែសកម្មភាពផ្អែមល្ហែមេរបស់ពួកគេ ដែលទើបបង្ហោះចេញតាមអ៊ីនធឺណិត។

ថ្វីត្បិតថ្ងៃខួបកំណើតឆ្នាំនេះ Baifern មិនទាន់មានគូស្នេហ៍ Surprise ក៏ដោយ ប៉ុន្តែនាងបានទទួលពាក្យជូនពរពីមិត្តភក្តិ និងសមាជិកគ្រួសារយ៉ាងកក់ក្ដៅ។ យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ឆ្នាំនេះ Baifern ត្រូវបានកីឡាករវាយសីលំដាប់ប្រទេសថៃ លោក Popor Sapsiree មកជូននំខេក និងកាដូផ្ទាល់ ស្របពេលកន្លងមក Popor ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយ Baifern។

តាមរយៈកម្រងរូបថតជាច្រើនសន្លឹករបស់ Popor Sapsiree បង្ហោះចេញ បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត ខណៈទស្សនិកជនភាគច្រើនចាប់ផ្ដើមខ្សិបខ្សៀវពាក្យចចាមអារ៉ាមថា ពួកគេទាំងពីរកំពុងទាក់ទងជាមួយគ្នា ដោយសារ Popor ធ្លាប់ជូនផ្កាទៅ Baifern ក្នុងកម្មវិធីប្រគល់ពានរង្វាន់ភាពយន្តឆ្នើម ហើយកាលពីដើមឆ្នាំ២០២២ កន្លងទៅ Baifern និងកីឡាករវាយសីរូបនេះ ធ្លាប់ធ្វើដំណើរទៅភូកេតជាមួយគ្នាទៀតផង។ ទោះយ៉ាងណា ពេលនោះ Baifern បដិសេធពាក្យចចាមអារ៉ាមស្នេហាជាមួយ Popor ម្ដងរួចហើយ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ Baifern ស្រាយមន្ទិល ក្រោយពិធីករម្នាក់ប្រកាសថា នាងកំពុងមានទំនាក់ទំនងស្នេហាលួចលាក់
ចុចអាន៖ អត់ខ្វល់ថាខ្លួនជាតារាល្បី ក្នុងថ្ងៃកំណើត Baifern តែងខ្លួនសាមញ្ញបំផុត
ចុចអាន៖ ម្ដាយ Naphat ចេញមុខមកបញ្ជាក់ទំនាក់ទំនងកូនប្រុសជាមួយ Baifern

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ