ជីវិតកម្សាន្ដ
តារា ៣ ដួង អាយុកាន់តែច្រើន តុបតែងខ្លួននៅតែស្អាតទាក់ទាញ
ទស្សនិកជនបានស្គាល់ពីវត្តមានតារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា និងកញ្ញា ពេជ្រ សោភា បើទោះបីជាតារាទាំង ៣ ដួងនេះអាយុច្រើនមែន តែបើសម្រស់វិញនៅតែស្អាត ធ្វើឲ្យមហាជនមិនសរសើរមិនបាន។
ជាការពិតណាស់ តារាទាំង ៣ ដួងខាងលើបានរក្សាឈ្មោះនៅក្នុងរង្វង់សិល្បៈជាយូរណាស់មកហើយ និងបានទាក់ទាញអារម្មណ៍ពីបណ្ដាអ្នកគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺការតុបតែងខ្លួនរបស់ពួកគេ។
១.អ្នកនាងឱក សុគន្ធកញ្ញា

អ្នកនាងឱក សុគន្ធកញ្ញា ជាតារាចម្រៀងលេចធ្លោមួយដួង នៅក្នុងផលិតកម្មរស្មីហង្ស មាស។ អ្នកនាងបានរៀបការមានគ្រួសារ និងទទួលបានកូនប្រុសមួយរូបជាចំណងដៃ។
បើងាកមកមើលពីរូបសម្រស់និងការតុបតែងខ្លួនរបស់អ្នកនាងតែងទាក់ទាញការចាប់អារម្មណ៍ពីមហាជន ជាងនៅក្រមុំទៅទៀត។ ការតុបតែងខ្លួនរបស់ម្តាយវ័យក្មេងរូបនេះ គ្រប់ទម្រង់មិនថាបែបបុរាណ ឬសម័យ ការផាត់មុខ ស្តាយ៍នៃការតុបតែងនៅពេលចូលរួមកម្មវិធីផ្សេងៗ បានទាក់ទាញនៅចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំង និងកោតសរសើរពីរូបសម្រស់អ្នកនាង។

២. អ្នកនាងសុគន្ធ នីសា

តារាចម្រៀងរូបស្រស់ សំឡេងស្រទន់ ថ្នម អ្នកនាងសុគន្ធ នីសា ថ្វីក្បិតតែមានអាយុច្រើនបន្តិចមែន ប៉ុន្តែរូបសម្រស់របស់អ្នកនាងហាក់មិនចាស់ដូចអាយុ ហើយនៅតែក្មេងជាងវ័យ ទាំងស្បែកសខ្ចីមត់រលោង គួបផ្សំនឹងរូបរាងដ៏តូចច្រឡឹង ការតុបតែងយ៉ាងស្រស់ស្អាតគ្រប់ទម្រង់ស្ទើរតែមហាជនអ្នកគាំទ្ររកកន្លែងទាស់រូបនាងគ្មានឡើយ។
តាំងពីតារាចម្រៀងមួយដួងនេះបានរៀបការមានស្វាមីរួចមក ការតែងខ្លួនរបស់នាងកាន់តែស្អាតប្លែកជាងពីពេលមុនៗទៅទៀត ដែលរូបសម្រស់មួយនេះក្មេងៗមួយចំនួនស្ទើរតែសុំខ្មាស។

៣.កញ្ញា ពេជ្រ សោភា

កញ្ញាពេជ្រ សោភា ភ្លេចៗអាយុ៣៩ ឆ្នាំទៅហើយតែកុំនិយាយពីសម្រស់ និងរូបរាងរបស់នាង នៅតែក្មេង ស្រស់ស្អាត។ បើទោះបីជាតារាចម្រៀងរូបនេះបានចូលប្រលូកក្នុងវិថីសិល្បៈយូរយ៉ាងណាក៏ដោយ ក៏សម្រស់របស់នាងកាន់តែស្អាតប្លែកពីមួយឆ្នាំទៅឆ្នាំ ក្នុងនោះឃើញថា ទាំងការតុបតែងខ្លួន ដែលបានបង្ហាញនៅរូបភាពមួយសន្លឹកៗចេញមកតាមបណ្ដាញសង្គម ត្រូវបានមហាជនសរសើរថានៅតែស្រស់ស្អាតរក្សាសម្រស់បានពីធម្មជាតិ មិនសមនឹងអាយុរបស់នាងនោះឡើយ៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់