ជីវិតកម្សាន្ដ
Suzy ត្រឡប់មកវិញជាមួយបទថ្មី “Cape” បន្ទាប់ពីផ្អាកសកម្មភាពសិល្បៈមួយរយៈ
យោងតាមទីភ្នាក់ងាររបស់ Suzy បានប្រកាសជាផ្លូវការនៅថ្ងៃចន្ទនេះថា តារាចម្រៀងស្រីរូបនេះនឹងចេញបទថ្មីនៅចុងសប្ដាហ៍នេះ បន្ទាប់ពីនាងបានផ្អាកសកម្មភាពសិល្បៈមួយរយៈ ក្រោយចេញបទចម្រៀងចុងក្រោយដែលមានចំណងជើងថា “Satellite” កាលពីខែកុម្ភៈឆ្នាំនេះ។

បទចម្រៀងថ្មីនេះមានចំណងជើងថា “Cape” គឺជាបទចម្រៀងបែបស្រមើស្រមៃ ហើយវាត្រូវបានគេមើលឃើញថា ពិតជាត្រូវនឹងសំឡេងដ៏ស្រទន់របស់នាង បូករួមទាំងទំនុកច្រៀង និងទំនុកភ្លេងថ្មីផងនោះ ធ្វើឲ្យបទចម្រៀងនេះមានរស់រវើកខុសពីបទចម្រៀងផ្សេងៗពីមុខមករបស់ Suzy ។
ទន្ទឹមនោះ បទចម្រៀងនេះនឹងក្លាយជាការសហការជាលើកទី ២ របស់នាងជាមួយតារាចម្រៀង អ្នកនិពន្ធ និងផលិតករ Kang Hyun Min ផងដែរ ។

ស្របពេលជាមួយគ្នានេះ Suzy ក៏បានបញ្ចេញរូបភាពគម្របអាល់ប៊ុមរួមជាមួយនឹងព័ត៌មាននៃការចេញបទចម្រៀងថ្មីរបស់នាង ‘Cape’ ហើយត្រូវបានអ្នកគាំទ្ររំពឹងទុកថា បទនេះនឹងទទួលបានប្រជាប្រិយភាពខ្លាំង ក៏ដូចពានរង្វាន់ផ្សេងៗផងដែរ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖លែងលះជាង ៤ ឆ្នាំ Song Hye Kyo ទើបទម្លាយរូបថតស្រទន់មួយសន្លឹក ទាក់ភ្នែកអ្នកលេងអ៊ីនធឺណិត
ចុចអាន៖ធ្លាយដំណឹងថា សមាជិកក្រុម BLACKPINK នឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Marvel

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច