Connect with us

ជីវិតកម្សាន្ដ

វៀតណាមរកឃើញម្ចាស់មកុដ Miss Grand 2022 ត្រៀមប្រកួតនៅ ឥណ្ឌូណេស៊ី

បានផុស

នៅ

ក្រោយការប្រកួតដ៏​ស្វះស្វែង ទីបំផុតវៀតណាមរកឃើញម្ចាស់មកុដ Miss Grand Vietnam បានទៅលើបវរកញ្ញា​ Doan Thien An មកពីខេត្ត Long An ភាគខាងត្បូង បន្ទាប់ពីវ៉ាដាច់បេក្ខនារី ៤៩ នាក់ផ្សេង​ទៀត ​នៅ​ឯ​វគ្គ​ផ្ដាច់ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​រាត្រី​ចុងក្រោយ​នៃ​កម្មវិធី Miss Grand Vietnam 2022 ដែល​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​កីឡា Phu Tho ក្នុងតំបន់១១ នៃ​ទីក្រុង​ហូជីមិញ កាលពីល្ងាចថ្ងៃសៅរ៍ ដោយមានការចូលរួមពី​បេក្ខនារី​ចំនួន ៥០ រូប ​ខណៈ​គណៈកម្មការវិនិច្ឆ័យរួម​មាន​អតីតបវរកញ្ញា​ Ha Kieu Anh អ្នកដឹកនាំ​រឿង Hoang Nhat Nam កំពូល​តារា​បង្ហាញ​ម៉ូត Minh Tu តារា​សម្តែង Minh Tiep និង​អ្នក​រចនា Do Long ជាដើម។

ពិធីនេះក៏មានការចូលរួមពី​លោក Nawat Itsaragrisil ប្រធាន Miss Grand International និងលោកស្រី Teresa Chaivisut អនុប្រធាន Miss Grand International ផង​ដែរ។

យ៉ាងណាមិញ​ យប់​នៃការប្រកួតបានចាប់ផ្តើម​នៅម៉ោង ៧:៣០នាទី​យប់ និងមានរយៈពេលជិត៥ ម៉ោង រួមទាំងផ្នែកដែលមាន​រយៈពេល ៤៥នាទី ក្នុងអំឡុងពេលដែលគណៈកម្មការ​រៀបចំបាន​ណែនាំ​អ្នកឧបត្ថម្ភ និង​ចៅក្រម។ ចំណែក​បេក្ខនារីបានឆ្លងកាត់ជាច្រើនជុំ រួមមាន ឈុតហែលទឹក រ៉ូបរាត្រី ធ្វើបទបង្ហាញ សំណួរនិងចម្លើយ ​សម្រាប់​ការជ្រើសរើស Top 20 Top 15 Top 10 និង Top 5។

ដោយឡែក ​បវរកញ្ញា Doan Thien An ​មានអាយុ ២២ ឆ្នាំ​មក​ពី​ខេត្ត Long An ភាគ​ខាង​ត្បូង​បាន​គ្រង​មកុដ Miss Grand Vietnam 2022 នៅ​ទី​បញ្ចប់​កម្មវិធី ហើយ​ជើងឯករង​ទី១ ទី២ ទី៣ និងទី៤ បាន​ទៅ​លើ Che Nguyen Quynh Chau មក​ពី​ខេត្ត Lam Dong ភាគ​កណ្ដាល, Tran Tuyet Nhu មកពីទីក្រុង​ហូជីមិញ , Tran Nguyen Minh Thu មកពីខេត្ត Quang Tri ភាគខាងជើង និង Ngo Thi Quynh Mai មកពី​ទីក្រុង​ហូជីមិញ។

គួរ​បញ្ជាក់​ថា ​បវរកញ្ញា Doan Thien An នឹង​តំណាង​ឲ្យ​ប្រទេស​វៀតណាម​ ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Grand International 2022 ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៥ ខែតុលា នៅ​ប្រទេស​ឥណ្ឌូណេស៊ីខាងមុខនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយដំណឹងថា Han Lay អតីត Miss Grand មីយ៉ាន់ម៉ា ត្រូវអាជ្ញាធរ ថៃ ឃុំខ្លួន

ចុចអាន៖ច្បាស់ការហើយ! វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួត Miss Grand International 2023 (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បន្ទះឈីប
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ការទិញឧបករណ៍ផលិតបន្ទះឈីបរបស់ចិន រំពឹង​ធ្លាក់ចុះឆ្នាំនេះ

អគ្គិភ័យ
សន្តិសុខសង្គម៧ នាទីutes មុន

មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីអគ្គិភ័យ​ឆេះ​រោងចក្រនៅខណ្ឌដង្កោ ខណៈការសាងសង់ឡើងវិញត្រូវការពេល៤ខែ

សេដ្ឋកិច្ច១១ នាទីutes មុន

ឧស្សាហក​ម្មកៅស៊ូកម្ពុជា​នឹងកាន់តែមានទីផ្សារ គាំទ្រដោយកំណើនផលិតកម្មនៃរោងចក្រផលិតសំបក​កង់រថយន្ត

ព័ត៌មានជាតិ១២ នាទីutes មុន

ពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ ម៉ែត្រ សំណូមពរអ្នកបើកបរទាំងអស់ គោរពច្បាប់ចរាចរណ៍ ទោះបីមានទ្រូងផ្លូវ ឬ គំនូសសញ្ញាចរាចរណ៍ក៏ដោយ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ជនជាតិ​ឥណ្ឌា១០លាន​​នាក់ សម្រុក​មុជ​ទឹក​លាង​បាប ក្នុង​ថ្ងៃ​ពិសេស​នៃ​ពិធី​បុណ្យ Kumbh Mela

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម