ជីវិតកម្សាន្ដ
Pancake បង្អួតខ្លួនជាមួយក្រណាត់ប្រពៃណី ក្នុងកម្មវិធីបង្ហាញម៉ូដពិភពលោក
Pancake Khemanit បានលេចមុខសាជាថ្មី ដោយបង្អួតសម្រស់ជាមួយសាច់ក្រណាត់ប្រពៃណីថៃ និងដើរបង្ហាញម៉ូដនៅ Paris City Fashion Week 2022 ខណៈអ្នកគាំទ្រថា នាងទាក់ទាញខ្លាំងមិនធម្មតា។


តារាសម្តែង និងតារាម៉ូដែលល្បីរូបនេះ បានចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោកនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយនាំយកនៅម៉ាកសម្លៀកបំពាក់ថៃ HILLTRIBE HOUSE និងបានបង្ហាញភាពឆើតឆាយនៃក្រណាត់កុលសម្ព័ន្ធ ទៅកាន់ពិភពលោកឲ្យបានស្គាល់កាន់តែខ្លាំង។


ទន្ទឹមគ្នានោះដែរ Pancake ក៏បានបង្ហើបពីអារម្មណ៍របស់នាងយ៉ាងដូច្នេះថា “ពេលមកដល់ប៉ារីស ត្រូវថតរូបជាមួយប៉ម Eiffel ថ្ងៃនេះជាមួយម៉ាកយីហោ HILLTRIBE HOUSE ដែលជាម៉ាកយីហោថៃ មានឱកាសដើរបង្ហាញម៉ូដនៅបរទេស និងបង្ហាញម៉ូដសម្លៀកបំពាក់ជនជាតិថៃដ៏ស្រស់ស្អាត។ អរគុណ Pim, Khun Alan, P’Kong និងក្រុម Hilltribe house ទាំងអស់គ្នា”។



ស្របពេលនោះដែរ ក៏មានអ្នកគាំទ្រជាច្រើនពោលសរសើរថា នាងពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ មិនថាស្ថិតក្នុងឈុតណា។ ជាពិសេសនោះគឺ នាងជាតារាស្រីម្នាក់ដែលស្លៀកសំលៀកបំពាក់ថៃរម្យទមជាងគេផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយឈុតចុងក្រោយរបស់ Mai Davika នៅប៉ារីស ត្បិតថាដើមទ្រូងថ្នល់ជាតិ តែសិចស៊ីខ្លាំង
ចុចអាន៖ស្ទាយផាត់មុខថ្មីរបស់ Yaya កំពុងទាក់ចិត្តអ្នកគាំទ្រគ្រប់ស្រទាប់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ