ជីវិតកម្សាន្ដ
Jisoo នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីមួយរបស់ បារាំង
Jisoo សមាជិកក្រុមចម្រៀងនារី BLACKPINK នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីល្បាញរបស់បារាំង Cartier ។

លោក Arnaud Carrez ជាប្រធានផ្នែកទីផ្សាររបស់ម៉ាក Cartier បាននិយាយថា “យើងចង់បង្កើតនូវភាពអស្ចារ្យបន្ថែមទៀតសម្រាប់ម៉ាក Cartier ហើយ Jisoo នេះគឺត្រូវនឹងម៉ូដរបស់យើងតែម្ដង ។ នាងមានសំឡេងដ៏ទាក់ទាញសម្រាប់ការផ្សព្វផ្សាយម៉ូដគ្រឿងអលង្ការដ៏ច្នៃប្រឌិត និងថ្មីប្លែករបស់យើង ។ នាងគឺជាសិល្បករដ៏ស័ក្តិសមសម្រាប់តួនាទីផ្សព្វផ្សាយជាសកលរបស់ក្រុមហ៊ុនយើង” ។

រឿងមួយនេះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនិយាយថា ម៉ាកយីហោគ្រឿងអលង្ការ Cartier ជ្រើសយក Jisoo ព្រោះតែចង់បានចំណាប់អារម្មណ៍ខ្ពស់នៃផលិតផលរបស់ខ្លួននៅលើទីផ្សារ ក៏ដូចជាការបង្កើតប្រាក់ចំណេញបន្ថែមតែប៉ុណ្ណោះ ។

ជាក់ស្ដែងចាប់តាំងពី Jisoo ធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនម៉ូដែល Dior មក, ក្រុមហ៊ុននេះបានកើនឡើងប្រាក់ចំណេញ ៤០០ ភាគរយ ហើយម៉ាកយីហោរ Dior ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមម៉ាកសំលៀកបំពាក់ធំៗទាំង ៤ របស់ពិភពលោក បន្ទាប់ពីកម្មវិធី Paris Fashion Week កាលពីឆ្នាំមុន ។

បន្ថែមពីនេះ Jisoo ក៏បានបង្ហោះវីដេអូផ្សព្វផ្សាយថ្មីជាមួយម៉ាកយីហោគ្រឿងអលង្ការ Cartier កាលពីថ្ងៃទី ១ ខែតុលា ដោយនៅក្នុងឃ្លីបនេះក៏មានការចូលរួមពីតារាកូរ៉េ Song Kang ផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖លែងលះជាង ៤ ឆ្នាំ Song Hye Kyo ទើបទម្លាយរូបថតស្រទន់មួយសន្លឹក ទាក់ភ្នែកអ្នកលេងអ៊ីនធឺណិត
ចុចអាន៖Suzy ត្រឡប់មកវិញជាមួយបទថ្មី “Cape” បន្ទាប់ពីផ្អាកសកម្មភាពសិល្បៈមួយរយៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ