ជីវិតកម្សាន្ដ
ផលិតកម្ម YG ប្រកាសប្រើធម៌ក្ដៅចំពោះអ្នកចែកចាយរូបថត Jennie
ផលិតកម្ម YG Entertainment ប្រកាសប្រើធម៌ក្ដៅប្រឆាំងនឹងអ្នកចែកចាយរូបថតផ្ទាល់ខ្លួនរបស់ Jennie សមាជិកក្រុម Blackpink ស្របពេលពាក្យបណ្ដឹងបានទៅដល់ដៃប៉ូលិស។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Xportnews ផលិតកម្ម YG Entertainment បាននិយាយថា ពួកគេនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលបានផ្សព្វផ្សាយរូបថតផ្ទាល់ខ្លួនរបស់ Jennie ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាជាមួយ V សមាជិកក្រុម BTS ។
ផលិតកម្មកម្សាន្តនេះ ថ្លែងថា ខ្លួនបានដាក់ពាក្យបណ្ដឹងទៅប៉ូលិសដើម្បីធ្វើការស៊ើបអង្កេតចំពោះអ្នកចែកចាយរូបថតដើមរបស់ Jennie តាំងពីខែកញ្ញាមកម្ល៉េះ ខណៈពេលនេះប៉ូលិសកំពុងចាប់ផ្ដើមស៊ើបហើយ។

YG បន្ថែមទៀតថា ផលិតកម្មមិនអាចបណ្ដោយឱ្យពាក្យចចាមអារ៉ាមរវាង Jennie និង V បន្តរីករាលដាលឡើយ ព្រោះវាបានរំលោភលើឯកជនភាពរបស់តារាទាំងពីរ ហើយបច្ចុប្បន្នខ្លួនកំពុងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីដោះស្រាយរឿងបែកធ្លាយរូបថត កាលពីពេលកន្លងមក។

ក្រៅពីនេះ YG Entertainment នឹងបន្តខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់សិល្បកររបស់ខ្លួន ដែលក្នុងនោះរួមទាំង Jennie ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាយដំណឹងថា សមាជិកក្រុម BLACKPINK នឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Marvel
ចុចអាន៖ ៧ យ៉ាងលើផ្ទៃមុខ Rosé លាតត្រដាងពីចរិតលក្ខណៈពិតរបស់នាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់