ជីវិតកម្សាន្ដ
អ្នកគាំទ្ររំភើបចិត្តខ្លាំង ក្រោយឃើញ Yaya ថតរូបជាមួយតួស្រីក្នុងរឿង “Squid Game”
Yaya Urassaya បានបង្ហោះរូបថតជាមួយកំពូលតារាកូរ៉េ Jung Ho Yeon ដែលជាតួសម្ដែងមួយរូបក្នុងរឿង “Squid Game” ដ៏ល្បីល្បាញ ខណៈហ្វេនៗរបស់អ្នកទាំងពីរ មានការរំភើបចិត្តជាខ្លាំង។

តាមរយៈការបង្ហោះនេះតារាសម្ដែងស្រី Yaya បានសរសេរខេបសិនយ៉ាងពិសេសថា “ហេតុអ្វីក៏គួរឲ្យស្រលាញ់ម្លេះ #LVSS23” បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាក្នុងកម្មវិធី Paris Fashion Week នៃម៉ាក់ហោល្បី Louis Vuitton។ ភ្លាមៗនោះ ក៏មានមហាជនជាច្រើនដែលជាអ្នកគាំទ្រ បានចូលទៅបញ្ចេញមតិ រួមជាមួយនឹងការផ្ញើ emojis បេះដូងពេញចិត្តនៅរូបថតទាំងនេះជាខ្លាំង។


គួរបញ្ជាក់ថា Jung Ho Yeon ជាតារាសម្តែង និងជាតារាបង្ហាញម៉ូដតាំងពីឆ្នាំ២០១៧ បន្ទាប់ពីបង្ហាញមុខលើឆាកអន្តរជាតិជាមួយយីហោ Louis Vuitton អស់រយៈពេលមួយឆ្នាំ នាងមានការងារបង្ហាញម៉ូដជាច្រើន ដែលនាំឲ្យ model.com ប្រកាសឈ្មោះរបស់នាង ដោយតែងតាំងសម្រាប់ Hot New Model and Model of the Year Award ស្ថិតក្នុងវ័យ ២៣ឆ្នាំ ។ នាងក៏ជាតារាម៉ូដែលលេខ ១ ក្នុងប្រទេសកូរ៉េ ដែលធានាដោយការសម្តែងរបស់នាងនៅក្នុងកម្មវិធីជាងមួយរយ ហើយបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Korean Vogue Vogue Beauty របស់ប្រទេសជប៉ុន រួមទាំងគម្របទស្សនាវដ្តី Vogue Thailand ខែធ្នូ ឆ្នាំ ២០១៨ ផងដែរ។ ដូច្នេះមិនចម្លែកទេ ដែលហ្វេនៗទូទាំងប្រទេស ក្រោយឃើញរូបភាព YaYa និង Jung Ho Yeon ថតជាមួយគ្នា ហើយក៏រំភើបចិត្តជាខ្លាំង និងសប្បាយចិត្តគ្រប់គ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ទាយផាត់មុខថ្មីរបស់ Yaya កំពុងទាក់ចិត្តអ្នកគាំទ្រគ្រប់ស្រទាប់
ចុចអាន៖គូស្នេហ៍ Nadech-YaYa ណាត់គ្នាញ៉ាំអាហារពេលល្ងាច ត្រូវមិត្តជិតស្និទ្ធលួចច្រណែន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក