ជីវិតកម្សាន្ដ
អ្នកគាំទ្រសម្រុកយ៉ាងច្រើនកុះករ ជូនដំណើរបវរកញ្ញា Engfa ទៅប្រកួតនៅ ឥណ្ឌូណេស៊ី
កាលពីម្សិលមិញនេះ បវរកញ្ញា Engfa ដែលជាម្ចាស់មកុដ Miss Grand Thailand បានបង្ហាញខ្លួន នៅអាកាសយានដ្ឋានសុវណ្ណភូមិ ខណៈនាងត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការប្រកួតក្នុងកម្មវិធី Miss Grand International 2022 ។


ទន្ទឹមនោះដែរ អ្នកគាំទ្ររបស់ Engfa Waraha បានសម្រុកនាំគ្នាដង្ហែក្បួនយ៉ាងធំ មកជូនដំណើរបវរកញ្ញារូបនេះយ៉ាងច្រើនកុះករ រហូតដល់ព្រលានយន្តហោះណែនតាន់តាប់ ដោយហ្វេនៗរបស់នាងរកកន្លែងដកដង្ហើមមិនមាន។

ដោយឡែកនៅក្នុងទំព័រហ្វេសប៊ុករបស់ Engfa Waraha បានបង្ហោះសារដោយសរសេរថា ”អរគុណសម្រាប់ការផ្ញើសារនិងជូនដំណើរ ខ្ញុំនឹងនាំយកមកុដដំបូង ត្រឡប់មកវិញសម្រាប់អ្នករាល់គ្នា។”

បន្ថែមពីលើនេះ Engfa បានបង្ហាញរូបភាពមុនឡើងយន្តហោះ ដោយនាងបានលាងជើងម្ដាយនិងសំពះអ្នកមានគុណ ជាមួយនឹងសំណេរយ៉ាងវែងអន្លាយថា “វដ្តនេះនឹងវែងជាងធម្មតា បន្ទាប់ពីចេញទៅក្រៅផ្ទះ! ខ្ញុំសន្យាថា នឹងយកមកុដមកផ្ទះជូនម្ដាយខ្ញុំ។ ការលើកទឹកចិត្តដ៏សំខាន់របស់ព្រះរស់ក្នុងផ្ទះ ដែលមិនដែលចាកចេញពីខ្ញុំ។ មិនថាបញ្ហាអ្វី សូមព្រះគុណម៉ែជួយថែរក្សា សតិសម្បជញ្ញៈ ផ្លូវកាយ និងពាក្យសំដី អ្វីៗដែលបានកើតឡើងក្នុងអតីតកាល គឺជាមេរៀនដែលធ្វើឲ្យខ្ញុំប្រសើរឡើង កាន់តែរឹងមាំ ហើយខ្ញុំបានរៀនពីកំហុសរបស់ខ្ញុំ ហើយចាប់ផ្តើមជីវិតថ្មី។ ដោយសារការប្រៀនប្រដៅរបស់ឪពុកម្ដាយមិនដែលបាត់ពីខ្ញុំឡើយ ស្រឡាញ់អ្នកម្ដាយ កូនស្រីម្នាក់នេះនឹងតស៊ូ។ ជួបគ្នានៅឥណ្ឌូណេស៊ី!”

គួរបញ្ជាក់ដែរថា Miss Grand International 2022 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Sentul ខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី ខណៈកម្មវិធីប្រលងសម្រស់នេះជាលើកទី១០ហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បវកញ្ញា Engfa ទម្លាយស្ថានភាពជំងឺបាក់ទឹកចិត្តចូលដំណាក់កាលធ្ងន់ធ្ងរ រហូតត្រូវលេបថ្នាំរាល់ថ្ងៃ
ចុចអាន៖អ្នកគាំទ្ររំភើបចិត្តខ្លាំង ក្រោយឃើញ Yaya ថតរូបជាមួយតួស្រីក្នុងរឿង “Squid Game”

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា