ជីវិតកម្សាន្ដ
ការពិត ១០ យ៉ាងពី Marilyn តារាហូលីវូដជើងចាស់ នៅតែល្បី ទោះសល់ត្រឹមឈ្មោះ
Marilyn Monroe គឺជាកំពូលតារាសម្ដែងអាមេរិកាំងមួយរូប ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង រឿងនាងសម្ដែងនីមួយៗតែងតែផ្ទុះនឹងបន្តរកចំណូលបានរាប់លានដុល្លារ មកទល់បច្ចុប្បន្ន ទោះបីជានាងបាត់បង់ជីវិតតាំងពីឆ្នាំ១៩៦២ ហើយក្ដី។

នេះក៏ដូចសុភាសិតមួយពោលថា “ទូកទៅកំពង់នៅ” ជាក់ស្ដែង Marilyn Monroe នៅតែជា Idol ដ៏លេចធ្លោមួយរូបរបស់មនុស្សជុំវិញពិភពលោក សូម្បីតែកំពូលតារាល្បីៗជំនាន់ក្រោយ ក៏ស្រលាញ់ពេញចិត្តនាងដែរ ឥលូវយើងមកដឹងពីការពិតខ្លះៗក្នុងជីវិតរបស់ Marilyn ដូចខាងក្រោមនេះ ៖
១. Marilyn Monroe មិនមែនជាឈ្មោះកំណើតរបស់នាងទេ
ឈ្មោះ “Marilyn Monroe” ជាឈ្មោះដ៏ល្បីល្បាញដែលមហាជនធ្លាប់ស្គាល់កន្លងមក។ ការពិតតារាសម្ដែងរូបនេះត្រូវគេផ្លាស់ប្ដូរឈ្មោះឲ្យតាំងពីថ្ងៃចូលសិល្បៈដំបូងមកម្ល៉េះ ឈ្មោះពិតរបស់នាងគឺ “Norma Jeane Mortenson”។
២. មានពាក្យចចាមអារ៉ាមថា Albert Einstein ធ្លាប់ជាគូស្នេហ៍របស់នាង
ក្នុងអំឡុងឆ្នាំ១៩៤០ តារាសម្ដែង Shelley Winters ដែលរស់នៅផ្ទះជាមួយ Marilyn Monroe បញ្ជាក់ក្នុងជីវប្រវត្តិរបស់នាងថា Monroe ធ្លាប់និយាយបង្ហើបអំពីសម្ពន្ធភាពជាមួយនឹងមនុស្សឆ្លាតម្នាក់។

៣. ដើមឡើយនាងត្រូវសម្ដែងជា Holly Golightly ក្នុងរឿង Breakfast at Tiffany’s
កាលណោះ Monroe គឺជាតួដំបូងដែលអ្នកនិពន្ធ Truman Capote រើសឲ្យដើរតួ ប៉ុន្តែក្រោយមកគេក៏ផ្លាស់ប្ដូរតួឲ្យទៅ Audrey Hepburn វិញ។
៤. នាងធ្លាប់ជឿថាតារាសម្ដែង Clark Gable ជាឪពុកបង្កើត
តាមនាងចាំ ម្ដាយរបស់ Monroe មានរូបថតព្យួរជញ្ជាំងដែលជារូបថតមនុស្សប្រុសគាត់ធ្លាប់ទាក់ទងជាមួយ មនុស្សប្រុសនោះមានពុកមាត់ស្ដើងដូច Clark Gable បេះបិទ។ កាលណោះម្ដាយនាងមិនព្រមប្រាប់ឈ្មោះរបស់គាត់ ទៅនាងឡើយ មកដល់ឆ្នាំ ១៩៣៥ Monroe ក៏ទៅមើលកុនរឿង China Seas ដែលសម្ដែងដោយ Gable និង Jean Harlow តាំងពីពេលនោះមក Gable បានក្លាយជាបុរសដែលនាងស្មានថាជាឪពុកបង្កើត។
៥. Monroe ត្រូវគេដេរភ្ជាប់សាច់ជាមួយរ៉ូបអង្កាំរបស់នាងឲ្យឃើញរឹបសាច់ស្អាត
ពេល Monroe ឈានជើងឡើងឆាកនៅឧទ្យាន Madison Square ដើម្បីច្រៀងជូនពរថ្ងៃខួបកំណើតសម្រាប់ប្រធានាធិបតេយ្យក្នុងខែឧសភា ទី១៩ ឆ្នាំ១៩៦២ នាងហែករោមសត្វចេញពីស្មាធ្វើឲ្យអ្នកទស្សនាចំហមាត់គ្រប់គ្នាដោយសារពួកគេគិតថានាងស្រាត។ ក្រោយមក Adlai Stevenson និយាយថា “ខ្ញុំគិតថាខ្ញុំមិនដែរឃើញនរណាស្អាតដល់ Marilyn Monroe ទេ នាងស្លៀករ៉ូបអង្កាំពណ៌សាច់ ប៉ុន្តែខ្ញុំមិនបានឃើញអង្កាំនោះឡើយ”។ ថ្មីៗនេះគេល្បីរឿង Kim Kardashian យករ៉ូបនោះមកស្លៀកក្នុងកម្មវិធី Met Gala ២០២២ ជាមួយ Pete Davidson គូស្នេហ៍ចាស់របស់នាងទៀតផង។

៦. ម្ដាយរបស់នាងត្រូវគេចាត់ទុកជាអ្នកជំងឺវិកលចរិក
ជំងឺផ្លូវចិត្តប្រៀបដូចជាជំងឺតពូជក្នុងគ្រួសារ Monroe លោកយាយខាងម្ដាយនាងក៏សម្លាប់ខ្លួន ចំណែកឯម្ដាយរបស់នាងក៏ត្រូវចូលពេទ្យវិកលចរិក។ បន្ទាប់ពី Monroe ស្លាប់ទៅ ម្ដាយរបស់នាងមិនស្គាល់ឈ្មោះ Marilyn Monroe ទៀតឡើយ។
៧. Monroe ត្រូវក្លែងខ្លួនដើម្បីគេចពីអ្នកប្រមាញ់រូបថត
ដើម្បីកុំឲ្យគេចំណាំនាងបាន Monroe ក្លែងខ្លួនជាឈ្មោះ Zelda Zonk ដោយការពាក់សក់ពណ៌ខ្មៅជាមួយនឹងវែនតាខ្មៅ។
៨. អ្នកអាចរកទិញក្រែមក្រហមរបស់នាងក្នុង Amazon
ក្រែមនោះមានឈ្មោះថា “Max Factor’s vibrant” គេលក់វានៅក្នុងទ្វីបអឺរ៉ុបនិងវេបសាយ Amazon។
៩. ផ្ទះរបស់នាងមានប្រព័ន្ធចាប់សម្លេងពីរដ្ឋាភិបាល
ឧបករណ៍ស្រូបសម្លេងមានទំហំប៉ុនគ្រាប់អង្ករមួយ ត្រូវបង្កប់ក្នុងផ្ទះរបស់តារាស្រីមួយរូបនេះ ដើម្បីលួចស្ដាប់ការសន្ទនារបស់នាង រួមទាំងការសន្ទនាក្នុងថ្ងៃដែលនាងស្លាប់។ ទស្សនាវដ្ដី Vanity Fair ធ្វើការរាយការណ៍ថា Paris Theodore បានឮអំពីជម្លោះរវាង Robert Kennedy និង Monroe នៅថ្ងៃដែលនាងបាត់បង់ជីវិត។
១០. Frank Sinatra ជូនកាដូកូនឆ្កែមួយឲ្យ Monroe
លោក Frank Sinatra ដែលគេជឿថាជាគូស្នេហ៍របស់នាងមួយរូបដែរ បានជូនកាដូកូនឆ្កែពូជស្រម៉ូវមួយឲ្យទៅ Monroe ប៉ុន្តែមិនមែនជាកាដូក្នុងថ្ងៃសំខាន់នោះទេ គាត់គ្រាន់តែចង់ឲ្យនាងមានមិត្តភក្តិមួយទៀតតែប៉ុណ្ណោះ។ Monroe ដាក់ឈ្មោះឲ្យកូនឆ្កែនោះថា Mafia ហៅកាត់ថា Maf ក្រោយមកមានការដេញថ្លៃក្នុងឆ្នាំ ១៩៩៩ រូប Maf ពីរសន្លឹកគេឲ្យតម្លៃដល់ទៅជាង ២២ម៉ឺនដុល្លារឯណោះ គិតៗទៅម្ចាស់ក៏ល្បី ឆ្កែក៏ល្បីដូចម្ចាស់ដែរ។

បន្ទាប់ពីដឹងរឿងរ៉ាវខ្លះៗរបស់កំពូលតារាល្បីឆ្លងសតវត្សរូបនេះហើយ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះជីវិតគ្មានសេរីភាពបែបនេះ?
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖បុគ្គល ៧ រូប ជាប់ឈ្មោះមានឥទ្ធិពល នៃពិភពម៉ូដប្លែកៗ រហូតមកដល់សព្វថ្ងៃនេះ
ចុចអាន៖រឿងរ៉ាវចាក់ស្រេះ របស់ Hermès Birkin មុនក្លាយជាកាបូបប្រេន លំដាប់ពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ