Connect with us

ជីវិតកម្សាន្ដ

យ៉ែម សំអូន ប្រកាសជំហរមិនចូលចិត្តការអែបអប យកមុខមាត់ដើម្បីតែភាពហ៊ឺហារក្លែងក្លាយ

បានផុស

នៅ

តារាចម្រៀងជើងចាស់លោក យ៉ែម សំអូន សុខៗបានដាច់ចិត្តទម្លាយពីអតចរិតពិតរបស់ខ្លួនប្រាប់ទៅដល់អ្នកគាំទ្រ និងមហាជនថា ជីវិតដែលលោកមិនចូលចិត្ត គឺការអែបអបយកមុខមាត់ដើម្បីតែភាពហ៊ឺហារក្លែងក្លាយ។ ការលើកឡើងរបស់លោក យ៉ែម សំអូន បានធ្វើឲ្យមហាជនលើកសរសើរគ្រប់គ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការកត់សម្គាល់តារាចម្រៀងលោក យ៉ែម សំអូន បច្ចុប្បន្នហាក់មានការមមាញឹកខ្លាំងលើអាជីពសិល្ប: ជាពិសេស​គឺមុខរបររកស៊ីផ្ទាល់ខ្លួនព្រោះថា លោកក៏មានក្រុមតន្រ្តីសម័យផ្ទាល់ខ្លួន និងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីមហាជនគ្រប់មជ្ឈដ្ឋាន។ ដោយសារតែកត្តានេះហើយទើបជម្រុញឲ្យតារាប្រុសរូបនេះកាន់តែមានជីវភាពធូធារ និងហ៊ឺហារមិនចាញ់មិត្តភក្តិរួមជំនាន់ទេ។

ដោយឡែកបើងាកមកចាប់អារម្មណ៍អំពីសម្តីលើកឡើងនូវការតាំងចិត្តរបស់លោក យ៉ែម សំអូន វិញបានបញ្ជាក់ជំហរ​ថា «វាហត់បន្តិចមែនប៉ុន្តែប្រើចំណេះដឹង និងសមត្ថភាពការងាររបស់ខ្លួនដែលមានដើម្បីចំណូលខ្លួនឯង គឺពិតជាមានសេចក្ដីសុខ សេរីភាព ប្រកបដោយសេចក្ដីថ្លៃថ្នូរ នេះគឺខ្ញុំ ជីវិតដែលមិនចូលចិត្តការអែបអបយកមុខមាត់ដើម្បីតែភាពហ៊ឺហាក្លែង​ក្លាយនោះឡើយ វាជ្រុងមួយនៃជីវិតក្នុងសង្គមឥឡូវនេះ»។

ជាមួយគ្នានេះតារាប្រុសលោក យ៉ែម សំអូន ក៏បាននិយាយនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះដែរថា កុំចាំដល់ពេលដែលរាងកាយមកដែលត្រូវគេយកត្រឡប់ទៅវិញហើយបន្សល់ទុកកេរ្តិ៍ឈ្មោះស្អុយអាសោច ដល់វង្សត្រកូលនោះព្រោះជីវិតមានតែម្ដងទេ ត្រូវចេះសោយសុខ និងធ្វើអ្វីទៅតាមសមត្ថភាពដែលខ្លួនឯងមានកុំរស់ជាមួយនឹងសម្ដី ហើយនិងការគិតរបស់អ្នកដទៃ មកបំផ្លាញជីវិតខ្លួនឯងអី យកឈ្នះការខឹង ដល់ការមិនតបខឹង ស្ងៀមជាជាងស្រដី។

គេសង្កេតឃើញថា លោក យ៉ែម សំអូន អំឡុងពេលមួយរយ:ចុងក្រោយនេះ គឺកាក់កបខ្លាំងជាមួយនឹងការកើបលុយពីវិថីសិល្ប:។ មិនតែប៉ុណ្ណោះលោក យ៉ែម សំអូន ក៏ត្រូវបានគេចាត់ទុកថា ជាតារាជើងចាស់ដែលរក្សាបានប្រជាប្រិយភាពខ្លាំងទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម