ជីវិតកម្សាន្ដ
ប៊ី សុធារី ចេញមកនិយាយចំៗ ក្រោយឮថាការដាក់ពាក្យដើរម៉ូដត្រូវបង់ប្រាក់ជាមុន
ក្រោយពីមានលេចឮដំណឹងថា ការដាក់ពាក្យចូលcasting (ការសម្តែង) តម្រូវឲ្យបង់ប្រាក់ជាមុននោះ គេឃើញអតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៧ កញ្ញា ប៊ី សុធារី បានសម្តែងការហួសចិត្តខ្លាំងជុំវិញព័ត៌មានមួយនេះ។ ម្យ៉ាងទៀតនាងបានបញ្ជាក់ថា ខ្លួនពុំធ្លាប់ជួបរឿងបែបនេះពីមុនមកទេ ពោលគឺចាប់តាំងពីប្រឡូកក្នុងវិស័យនេះប្រមាណជា១០ឆ្នាំមកហើយ។

ទន្ទឹមគ្នានេះដែរស្រីស្អាត ប៊ី សុធារី ក៏បានធ្វើការបំផុស និងដាស់តឿនទៅដល់បងប្អូនដែលស្រលាញ់វិស័យបង្ហាញម៉ូដជំនាន់ក្រោយៗឲ្យត្រូវគិតពិចារណាដើម្បីកុំអោយចាញ់បោកគេខាតទាំងលុយខាតទាំងកំលាំង និងពេលវាលាដោយហេតុថា គោលការណ៍បង់លុយនេះ គឺមិនមានឡើយទាំងនៅក្នុងស្រុក និងក្រៅស្រុក។

បវរកញ្ញា ប៊ី សុធារី បានលើកឡើងជាយោបល់បែបនេះថា តាំងពីធ្វើតារ៉ាម៉ូឌែល១០ឆ្នាំមកនេះ មិនដែលចេះទៅcasting កម្មវិធីណាអស់លុយទេ មានតែជាប់ហើយដើរម៉ូដបានលុយទៀត ឮគេថាឥឡូវមានកម្មវិធីcasting ត្រូវទិញពាក្យបង់លុយ.like what? ត្រូវចំណាយទាំងកំលាំង ចំណាយទាំងពេលវាលា ហើយមិនដឹងថា ជាប់អត់ផងហើយត្រូវអស់លុយទៀត? ។

ប៊ី សុធារី បន្តទៀតថា ចាំណាបងប្អូនស្រលាញ់វិស័យបង្ហាញម៉ូដសូម្បីស្រុកគេក៏មិនមានដែរអារបៀបcastingអស់លុយនឹង បំណងល្អពីខ្ញុំ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់ និងមានបទពិសោធ៍មកច្រើនឆ្នាំហើយ មិនថាដើរក្នុងស្រុកឬក្រៅស្រុកខ្ញុំមិនដែលអស់លុយមួយកាក់មួយសេនថ្លៃcastingទេ មានតែបានលុយមកវិញ ករណីដើរម៉ូដអត់បានលុយមានតែដើរ volunteer ក្នុងកម្មវិធីសប្បុរធម៌ ឬស្ម័គ្រចិត្តដើរព្រោះខាងកម្មវិធីគេបានប្រាប់មុនថា មិនមានbudged ។

កញ្ញា ប៊ី សុធារី និយាយថា អានហើយគិតពិចារណាទៅ កុំអោយខាតទាំងលុយ ខាតទាំងកំលាំង និងពេលវាលា។ នាងបញ្ជាក់បន្ថែមថា និយាយនេះមិនចង់មានបញ្ហាជាមួយអ្នកណាទេ តែឮហើយវាហួសចិត្តខ្លាចប្អូនៗដែរស្រលាញ់ចូលចិត្តវិស័យនេះត្រូវបានខាតបង់ព្រោះបងគ្មានប្រវត្តិcasting ដើរម៉ូដអស់លុយទេ ១០ឆ្នាំមកនេះបើមិនជឿទៅសួររៀមច្បងModel ផ្សេងទៀតក៏បានណា៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់