ជីវិតកម្សាន្ដ
តារាថៃ ៣ រូប មកពីទ្រនំផ្សេងគ្នា ត្រៀមសម្ពោធរឿងតែមួយ នៅកូរ៉េខាងត្បូង
តារាសម្ដែងស្រីថៃ ៣រូប មកពីផលិតកម្មខុសគ្នា ត្រៀមសម្ពោធរឿងតែមួយនៅប្រទេសកូរ៉េខាងត្បូង ខណៈហ្វេនៗរបស់អ្នកទាំងបីកំពុងត្រៀមចាំ Idol បង្ហោះរូបរៀងៗខ្លួន។

តារាស្រី៣រូបនេះមានដូចជា Aff Thaksaorn, Pancake Khemanit និង Taew Nataporn ដែលបានសម្ដែងរួមគ្នាក្នុងរឿង “Maya Pitsawong “ ហើយកំពុងតែត្រៀមសម្ពោធសម្រាប់មហោស្រពភាពយន្តប៊ូសាននៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញ នេះជារូបភាពគួរឲ្យស្រឡាញ់ខ្លាំង បន្ទាប់ពីហ្វេនៗរបស់តារាស្រី៣រូបនេះឃើញហើយ ពិតជាសប្បាយចិត្តនិងមានក្ដីរំភើបជាខ្លាំង។

តាមរយៈរូបភាពនេះ មើលទៅពិតមានការកក់ក្តៅខ្លាំង ត្បិតថាម្នាក់ៗស្ថិតនៅក្រោមផលិតកម្មផ្សេងគ្នាក្ដី តែអ្នកទាំងបីមើលទៅស្និទ្ធស្នាលនឹងគ្នា ដូចគ្រួសារតែមួយ។លើសពីនេះថែមទៀតទាំង Aff, Pancake-និង Taew បានទៅទទួលទានអាហារកូរ៉េជុំគ្នា មុននឹងកម្មវិធីមកដល់ថែមទៀតផង។

ដោយឡែកងាកទៅអ្នកគាំទ្ររបស់តារាស្រីៗទាំងបីរូបនេះវិញ បានសម្រុកចូលមកចុច Like និងសរសើរពួកគេម្នាក់ៗថា ពិតជាស្រស់ស្អាត ហើយថែមទាំងត្រៀមរង់ចាំមើលសម្រស់ និងឈុតដែលអ្នកទាំង៣រូប ស្លៀកក្នុងព្រឹត្តិការណ៍ភាពយន្តនាងពេលខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រសម្រុកយ៉ាងច្រើនកុះករ ជូនដំណើរបវរកញ្ញា Engfa ទៅប្រកួតនៅ ឥណ្ឌូណេស៊ី
ចុចអាន៖អ្នកគាំទ្ររំភើបចិត្តខ្លាំង ក្រោយឃើញ Yaya ថតរូបជាមួយតួស្រីក្នុងរឿង “Squid Game”

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ