Connect with us

ជីវិតកម្សាន្ដ

សាយ ប្រកាសកម្មវិធី “រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីកុមារកម្ពុជា” សង្គ្រោះជីវិតកុមារពីជំងឺមហារីក

បានផុស

នៅ

តារា​ចម្រៀង​លោក អួន បឋម ហៅ សាយ ថ្មីៗ​នេះ​បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ នៃ​កម្មវិធី​សប្បុរសធម៌​ថ្មី​មួយទៀត​មាន​ឈ្មោះថា «Run wit h Sai ៤ សែន​ជំហាន​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ប្រមូល​ថវិកា ៤០ ម៉ឺន​ដុល្លារ ជួយ​ដល់​យុទ្ធនាការ​សង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺ​មហារីក​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប។

ចំពោះ​កម្មវិធី​«Run with Sai ៤ សែន​ជំហាន​» នឹង​ចាប់ផ្ដើម​រត់​ចាប់ពី​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ ២០២២ ដល់​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០២២ ដែល​មាន​រយៈពេល ៩ ថ្ងៃ។ គោលដៅ​គឺ​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ខេត្ត​សៀមរាប​ក្នុង​រយៈ​ចម្ងាយ ៣០៣ គីឡូម៉ែត្រ។

លោក សាយ បាន​ថ្លែង​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា ពួក​យើង​ចង់​ឃើញ​ស្នាមញញឹម​របស់​កុមារ ពួក​យើង​ចង់​ឃើញ​ពួកគាត់​រត់​លេង​សប្បាយរីករាយ ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា ជំងឺ​មហារីក​ក៏​អាច​កើត​ឡើង​ចំពោះ​កុមារ​ដូចគ្នា។ ប្រសិនបើ​គ្មាន​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ក្នុងចំណោម​កុមារ​មាន​ជំងឺ​មហារីក ៥ នាក់ មានតែ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​រួច​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​ទាំងនេះ។

លោក សាយ បន្ត​ទៀត​ថា មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ធ្វើការ​ព្យាបាល​ជំងឺ​មហារីក​ជូន​ដល់​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ។ ចូលរួម​រត់​ជាមួយ​ពួក​យើង និង​បរិច្ចាគ​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ដែល​មាន​ជំងឺ​មហារីក។ ចូលរួម​ទាំងអស់​គ្នា ដើម្បី​ស្នាមញញឹម​កុមារ​កម្ពុជា។

ចូលរួម​ការ​បរិច្ចាគ​មក​ឥឡូវនេះ​តាមរយៈ​គណនី​ដូច​តទៅ​,គណនី​មន្ទីរពេទ្យ​កុមារ​អង្គរ ABA :(000 32 0 555) ,WING : 9122(រៀល) និង 8122 ($)។

សូម​ជម្រាប​ថា លោក សាយ បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​កាន់តែ​មានការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​ខ្លាំង តាមរយៈ​ការងារ​សប្បុរសធម៌​ជួយ​សង្គម និង​វិស័យ​សិល្បៈ។

ទន្ទឹមគ្នា នៃ​សន្ទុះ​ការ​គាំទ្រ​កាន់តែ​ហក់​ឡើង​នេះ​ដែរ លោក សាយ ក៏​មិនដែល​ភ្លេច​ឡើយ​ចំពោះ​ការងារ​កៀរគរ​រក​ថវិកា​ដើម្បី​ជួយ​ដល់​កុមារ​នៅ​កម្ពុជា។ សកម្មភាព​នេះ កំពុង​ទទួល​បាន​ការ​សរសើរ​ពី​មជ្ឈដ្ឋាន​មហាជន​គ្រប់​ទីកន្លែង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម