ជីវិតកម្សាន្ដ
គេសង្ស័យជាមួយ Naphat ពេក ពេលនេះ Baifern ចេញមុខបកស្រាយច្បាស់ៗ
ក្រោយរូបថតច្រើនសន្លឹករបស់ Baifern និង Naphat បានបង្ហោះនៅលើអ៊ីនធឺណិត ដែលបង្ហាញពីភាពផ្អែមល្ហែមរវាងពួកគេ នៅឯប្រទេសអ៊ីតាលី មហាជនបានដាក់ការសង្ស័យថាអ្នកទាំងពីរទំនងជាស្រឡាញ់គ្នាជាគូស្នេហ៍ពិត។

ទន្ទឹមពេលជាមួយគ្នានោះ ម្ដាយ Naphat បានចេញមកលាតត្រដាងជាសាធារណៈម្ដងរួចមកហើយអំពីទំនាក់ទំនងរវាងកូនប្រុស និង Barfern ថាពួកគេពិតជាមិត្តភក្តិនឹងគ្នាមែន ប៉ុន្តែការសង្ស័យ និងពាក្យចចាមអារ៉ាមចេះតែបន្តកើតមាន ដរាបណាសាមីខ្លួន មិនចេញមកបកស្រាយនោះទេ។

ដូច្នេះដើម្បីសា្រយមន្ទិលដែលធ្លាប់លេចឮនាពេលកន្លងមក ពេលនេះ Barfern បានចេញមកនិយាយច្បាស់ៗស្រាយការសង្ស័យទាំងប៉ុន្មានរវាងនាង និង Naphat ។ ថ្លែងនៅក្នុងបទសម្ភាន៍ជាមួយសារព័ត៌មាន thairath នាងបានឱ្យដឹងថា ខ្លួននិង Naphat គឺជាមិត្តភក្តិនឹងគ្នាពិតមែន ហើយកន្លងមក Naphat ក៏មិនធ្លាប់ចែចង់នាងដែរ។ ដោយឡែកចំពោះរូបថតស្វីតៗដែលទស្សនិកជនបានឃើញ កាលនៅអ៊ីតាលី នាងគ្រាន់តែនាំគ្នាថតរបៀបមិត្តភក្តិប៉ុណ្ណោះ មិនស្មានថាវាត្រូវបានមហាជនយល់ច្រឡំទាល់តែសោះ។

លុះដល់សួររឿងម្ចាស់បេះដូងដែលមិនជា Naphat តារាស្រីវ័យ ៣០ឆ្នាំរូបនេះ ប្រាប់ថា បច្ចុប្បន្ននាងនៅទំនេរនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផុតពី Naphat ពេលនេះ Baifern ត្រូវមហាជនសង្ស័យសាងស្នេហ៍ជាមួយកីឡាករម្នាក់
ចុចអាន៖ មើលសម្រស់ Anne Thongprasom កាល ១៥ឆ្នាំមុន និងបច្ចុប្បន្ន គ្រប់គ្នាសុទ្ធតែលាន់មាត់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់