Connect with us

ជីវិតកម្សាន្ដ

អ៊ុំ សំណាង ចង់​ប្រែក្លាយ​ជីវិត​ជា​តារាចម្រៀង​អាជីព​ក្រោយ​ផ្ញើ​វាសនា​តាម​រោង​អក​កា​ដង់​ជិត​១០​ឆ្នាំ​

បានផុស

នៅ

ដោយសារ​តែមាន​ដុង​ពី​កំណើត​ហើយ​ស្រលាញ់​លើ​អាជីព​សិល្បៈ​ផ្នែក​ចម្រៀង​តារា​ប្រុស​ថ្គា​ម​ខ្លា​លោក អ៊ុំ សំណាង​ បាន​ខិតខំ​ស្រ​វ៉ា​ពុះពារ​បណ្តែត​ខ្លួន​មក​ផ្ញើ​វាសនា​លើ​ថ្នាល​នៃ​វិថី​សិល្បៈ​(​ច្រៀង​តាម​រោង​អក​កា​ដង់​)​ អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​អ្វីដែល​លោក​នូវ​មិនទាន់​មាន​ឱកាស​និង​សម្រេច​ក្តី​ប្រាថ្នា​នោះ ​គឺ​ចង់​ក្លាយជា​តារាចម្រៀង​អាជីព​ដូច​តារា​ប្រុស​-​ស្រី​ឯទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រៀបរាប់​ពី​ខ្សែជីវិត​ដ៏​កម្សត់​របស់ខ្លួន​​លោក អ៊ុំ សំណាង បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ កាលពី​នៅ​ក្មេង​លោក​ស្រលាញ់​ការសិក្សា​ណាស់​ តែដោយសារ​ជីវភាព​គ្រួសារ​ជួប​ការលំបាក​ ទើប​បង្ខំចិត្ត​ឲ្យ​ខ្លួន​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​៩ ​ដើម្បី​យក​ពេល​ទៅ​ជួយ​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​និង​បងប្អូន​ដែល​រស់​នៅ​ជាមួយ​បន្ទុក​របស់​ឪពុក​-​ម្តាយ​។​ លោ​កថា ​ក្រោយពេល​ឈប់​រៀងខ្លួន​ក៏​ចាប់​ផ្តើម​ជួយ​ការងារ​រក​ប្រាក់​ចំណូល​ឪពុកម្តាយ​ ហើយ​ក្រោយមកទៀត​ក៏មាន​ឱកាស​ស្គាល់​ម្ចាស់​ភ្លេង​អក​កា​ដង់​ដែល​ទៅ​លេង​នៅតាម​ខេត្ត​ ទើប​លោក​សម្រេចចិត្ត​លើកដៃ​សំពះ​សុំ​គេ​សាក​សម្លេង​។​

លោក អ៊ុំ សំណាង​បាន​បន្តថា​ គ្រានោះ​ហើយ​ទើប​ខ្លួន​ទទួល​បានការ​អាណិត​និង​ផ្តល់ឱកាស​ពី​ម្ចាស់​អក​កា​ដងនោះ ​ដើម្បី​បានចេញ​ច្រៀង​រក​កម្រៃ​ជួយ​គ្រួសារ​។​ លោ​កថា ​ដោយ​មានឱកាស​នេះហើយ​ទើប​លោក​បាន​ក្លាយជា​អ្នកចម្រៀង​តាម​រោង​អក​កា​ដង​រហូតដល់​សព្វថ្ងៃ​ ដោយ​មិន​ប្រកាន់​ក្រុម​ណា​នោះ​ទេ ​ពោលគឺ​ឲ្យ​តែមាន​គេ​ទាក់ទង​ហៅ​ គឺ​លោក​ទទួល​ចេញ​ច្រៀង​ជានិច្ច​ ប៉ុន្តែ​រឿង​ដែល​លោក​មិនទាន់​សម្រេច​បំណង​នោះ ​គឺ​គិត​មកទល់ពេលនេះ​ការ​ប្រ​ឡូ​កលើ​រោង​អក​កា​ដង់​មាន​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ​ តែ​មិនទាន់​មានឱកាស​ក្លាយជា​តារាចម្រៀង​អាជីព​ដូច​គេ​អ្នកផ្សេង ​ឬ​មិត្តភក្តិ​ឡើយ​។​

តារាចម្រៀង​ដែល​បច្ចុប្បន្នកំពុង​ផ្ញើ​វាសនា​នៅតាម​រោង​អក​កា​ដង់​លោក អ៊ុំ សំណាង បានបញ្ជាក់​បន្ថែមថា​ រាល់ថ្ងៃ​ក្រៅតែពី​ការចេញ​ច្រៀង​តាម​កម្មវិធី​ម​ង្គ​ការ ខួបកំណើត និង​ពិធីជប់លៀង​ផ្សេងៗ​នោះ​ លោក​ក៏បាន​យក​ពេលទំនេរ​ទាំងនេះ​ដើម្បី​Cover​បទ​ចម្រៀង​មរតក​ដើម​ ឬ​បទ​ថ្មីៗ​ដើម្បី​ផ្សព្វ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម ​យូ​ធូ​ ផងដែរ​។​

សូមបញ្ជាក់ថា​ លោក អ៊ុំ សំ​ណាង បច្ចុប្បន្ន​គឺជា​អ្នកចម្រៀង​តាម​រោង​អក​កា​ដង់​ ឬ​អក​កេះ​ដែលមាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តក្រចេះ​ ខណៈ​សព្វថ្ងៃ​កំពុង​រស់នៅ​ទីក្រុង​ភ្នំពេញ​ប្រកប​អាជីព​រកស៊ី​ផ្ទាល់​ខ្លួន​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម២៤ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២៩ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម