Connect with us

ជីវិតកម្សាន្ដ

អៀ ម៉េងលិ ប្រកាសឲ្យអតីតគូស្នេហ៍ចូលខ្លួនដោះស្រាយរឿងបំណុលជាង៨ម៉ឺនដុល្លារ

បានផុស

នៅ

តារាសម្តែងស្រីរូបស្រស់កញ្ញា អៀ ម៉េងលិ កាលពីថ្មីៗកន្លងទៅនេះ គឺបានប្រកាសពីការបែកបាក់ស្នេហ៍ជាមួយអតីតសង្សាដែលស្រាលាញ់គ្នាប្រមាណ៥ឆ្នាំមកហើយបង្កការភ្ញាក់ផ្អើលដល់មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពេលរឿងរ៉ាវស្នេហាត្រូវបានបញ្ចប់តាមរយ:ការចែកផ្លូវគ្នាដើររៀងខ្លួននោះ តារាស្រី អៀ ម៉េងលិ មកទល់ពេលនេះគេមិនទាន់ដឹងទេថានាងអាចទទួលយកបុរសណាម្នាក់ដើម្បើស្អំបេះដូងនៅឡើយទេ ខណ:មានការបង្ហើបថា កំពុងមានបុរសជាច្រើនតាមលួងលោកសុំស្នេហ៍ពីតារាស្រីរូបនេះ។

ដោយឡែករឿងដែលទស្សនិកជនកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលថែមទៀតនោះ ស្រាប់តែតារាស្រី អៀ ម៉េងលិ ប្រកាសឲ្យអតីតគូស្នេហ៍ចូលខ្លួនដោះស្រាយរឿងបំណុលប្រមាណ៨ម៉ឺនដុល្លារថែមទៀតផង។ ខ្លឹមសារនៅលើទំព័រហ្វេសប៊ុកកញ្ញា អៀ ម៉េងលិ បានរៀបរាប់ថា នាងខ្ញុំស្រីលិ សូមអញ្ជើញ លោក វ៉ុនប៊ុន លក្ម្សី ហៅសកល អញ្ជើញចេញមុខដោះស្រាយលុយបំណុលចំនួន៨០០០០​ជាងដុល្លារ!។

កញ្ញា អៀ ម៉េងលិ បន្តថា កុំស្ងាត់បាត់ឈឹងអ៊ីចឹងហើយនឹងបានយកIpad Air និងiPhone12proma x របស់នាងខ្ញុំទៅដែរ។ សូមចេញមុខយកមកឱ្យខ្ញុំវិញ។ ខ្ញុំទុកពេលឱ្យយូរមែនទែនដោយបុគ្គលម្នាក់នេះមិនមានដំណោះស្រាយ ហើយបានគេចខ្លួន។ ខ្ញុំមិនចង់បង្ហោះជាសារធាណ:ទេ តែវាអស់កំណត់ហើយ។ ជួយស៊ែរឱ្យបុគ្គលនោះមើលផង​ថោក​ទាបណាស់ ហើយលុយដែលនាងខ្ញុំបានចាញ់បោកបុគ្គលនេះ គឺដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកស៊ីនិងយកទៅលេងភាគហ៊ុនតែតាមការពិត គឺប្រព្រឹត្តល្បែងស៊ីសង ។

តារាស្រីរូបស្រស់កញ្ញា អៀ ម៉េងលិ បានបញ្ជាក់បន្ថែមថា បុគ្គលជាអតីតសង្សាខាងលើបានយកលុយពីខ្លួនទៅចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ថ្ងៃនេះ គឺគ្មានដំណោះស្រាយទេ។ ហេតុនេះទើបនាងអស់ការទ្រាំមែនហើយនាងសម្រេចដាច់ចិត្តបង្ហោះ!។ អ្នកដឹងបានដឹងថាម៉េច។

យ៉ាងណាមិញរហូតមកទល់ពេលនេះមិនទាន់មានប្រតិកម្មណាមួយពីភាគីបុរសដែលជាអតីតសង្សារបស់នាងនៅឡើយទេ៕

អត្ថបទ៖ ចា ន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម